២៥ឆ្នាំនៃផ្សារមូលបត្រវៀតណាម៖ ត្រៀមខ្លួនសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី
នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០០០ ផ្សារមូលបត្រវៀតណាមបានដំណើរការជាផ្លូវការ ដោយមានសន្ទស្សន៍ភាគហ៊ុនចំនួន ២ ដែលមានមាត្រដ្ឋានមូលធននីយកម្ម ត្រឹមតែប្រហែល ០,២% នៃ GDP ប៉ុណ្ណោះ។ រហូតមកដល់បច្ចុប្បន្ន វៀតណាមមានសហគ្រាសជាង ១.៦០០ ដែលចូលរួមនៅក្នុងទីផ្សារ ជាមួយនឹងមាត្រដ្ឋានមូលធននីយកម្មនៃទីផ្សារភាគហ៊ុន និងមូលបត្របំណុលជិត ១០០% នៃ GDP។
ក្រោយរយៈពេល ២៥ ឆ្នាំ ផ្សារមូលបត្រវៀតណាមបានគូសសញ្ញាសម្គាល់ជាច្រើន។ គួរកត់សម្គាល់ថា វៀតណាមបានកសាងវេទិកាពាណិជ្ជកម្មទំនើប ពង្រីកទំហំ និងបង្កើនភាពស៊ីជម្រៅ សន្ទនីយភាពនាំមុខគេក្នុងអាស៊ាន និងទាក់ទាញការវិនិយោគអន្តរជាតិ។ ជាពិសេស ផ្សារមូលបត្រវៀតណាមបានអះអាងនូវតួនាទីនិងបានរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងដំណាក់កាលនីមួយៗនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ។
    |
 |
ទីស្នាក់ការកណ្តាលនៃផ្សារមូលបត្រទីក្រុងហូជីមិញ (HOSE) |
ថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី ២៥ នៃការបង្កើតផ្សារភាគហ៊ុនវៀតណាមដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៨ ខែកក្កដា នៅទីក្រុងហូជីមិញ លោក Nguyen Duc Chi អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានអះអាងថា៖ “មូលបត្រគឺជាបណ្តាញកៀងគរមូលធនរយៈពេលមធ្យម និងរយៈពេលវែងដ៏សំខាន់សម្រាប់ខឿនសេដ្ឋកិច្ច។ ទីផ្សារភាគហ៊ុនបានឆ្លុះបញ្ចាំងពីសុខភាពរបស់ខឿនសេដ្ឋកិច្ច យថាទស្សន៍នៃខឿនសេដ្ឋកិច្ច និងសមត្ថភាពរបស់សហគ្រាសនៅក្នុងខឿនសេដ្ឋកិច្ចនោះ។ ក្រោយរយៈពេល ២៥ ឆ្នាំ នៃការអភិវឌ្ឍ យើងបានកសាងនិងទទួលបានសមិទ្ធិផលសំខាន់ៗ តាមនោះ បោះជំហានស្ទុះផ្លោះ នាំភាគហ៊ុនវៀតណាមអភិវឌ្ឍទៅកម្ពស់ថ្មីមួយ”។
បច្ចុប្បន្ន វៀតណាមកំពុងបំពេញក្របខ័ណ្ឌច្បាប់ប្រកបដោយតម្លាភាព និងស្របតាមស្តង់ដារអន្តរជាតិ។ ទន្ទឹមនឹងនោះ ជំរុញការផ្លាស់ប្តូរឌីជីថល ធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងលើកកម្ពស់ទីផ្សារ ដើម្បីទាក់ទាញលំហូរវិនិយោគពីបរទេសផងដែរ៕
តាម vovworld.vn