លោក Le Minh Hung នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភារកិច្ច និងទំនួលខុសត្រូវក្នុងការអភិវឌ្ឍប្រទេសជាតិក្នុងដំណាក់កាលថ្មីនេះ គឺធំធេង និងធ្ងន់ធ្ងរណាស់ ជាពិសេសការធានាគោលដៅកំណើនពីរខ្ទង់ប្រកបដោយចីរភាព។ ក្នុងនោះ ក្រសួង និងផ្នែកឧស្សាហកម្មពាណិជ្ជកម្ម ត្រូវតែទទួលរ៉ាប់រងភារកិច្ចស្នូល ដើរជួមុខក្នុងការដោះស្រាយរាល់បញ្ហានៅសេសសល់ និងជំរុញសកម្មភាពផលិតកម្ម និងការធ្វើអាជីវកម្ម ដើម្បីសម្រេចបាននូវគោលដៅដែលបានដាក់ចេញ។

leftcenterrightdel
លោក Le Minh Hung នាយករដ្ឋមន្ត្រីវៀតណាម ជាអធិបតីនៃកិច្ចប្រជុំជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (រូបថត៖ baochinhphu.vn)

តាមនោះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ត្រូវរៀបចំការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៤ ជាបន្ទាន់ សុក្រឹត្យគោលនយោបាយ និងសុក្រឹត្យសេចក្តីព្រាងច្បាប់ដាក់ជូនសម័យប្រជុំលើកទី ២ នៃរដ្ឋសភានីតិកាលទី១៦ ដូចជា៖ ច្បាប់ស្តីពីប្រេង និងឧស្ម័ន (វិសោធនកម្ម) ច្បាប់ស្តីពីការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ទាក់ទងនឹងវិស័យពាណិជ្ជកម្ម ច្បាប់ស្តីពីការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់អគ្គិសនី និងច្បាប់ឧស្សាហកម្មសំខាន់ៗ។

លោក Le Minh Hung នាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើតម្រូវការដើម្បីធានាសន្តិសុខថាមពល និងការធ្វើបរិវត្តកម្មថាមពលដោយយុត្តិធម៌។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មទទួលខុសត្រូវក្នុងការទប់ស្កាត់ការខ្វះខាតអគ្គិសនី និងប្រេងឥន្ធនៈក្នុងគ្រប់កាលៈទេសៈទាំងអស់ និងអនុវត្តជាបន្ទាន់នូវការកសាងឃ្លាំងទុកបម្រុងប្រេងឥន្ធនៈជាតិ និងពន្លឿនការប្រើប្រាស់ប្រេងសាំង E10៕

បកប្រែដោយ Thanh Cong