លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អុជធូបនៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិ Po Hen
កប.អនឡាញ - នារសៀលថ្ងៃទី ២៦ ខែកក្កដា ក្នុងឱកាសរំលឹកខួបលើកទី ៧៨ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៤៧ / ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥) គណៈប្រតិភូនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញដាក់កម្រងផ្កា អុជធូបគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិ Po Hen។