leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo ទទួលស្វាគមន៍លោក​​នាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខា​គណៈកម្មាធិការបក្ស​យោធា​មជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេស​
leftcenterrightdel
លោក​​នាយឧត្តមសេនីយ៍ Phan Van Giang មានប្រសាសន៍​ក្នុង​ជំនួប​
leftcenterrightdel
ទិដ្ឋភាពនៃជំនួប​

តាងនាមគណៈកម្មាធិការបក្ស និងគណៈនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជន លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo លេខាគណៈកម្មាធិការបក្ស អគ្គនិពន្ធនាយកកាសែតកងទ័ពប្រជាជន បានជម្រាបជូនលោកនាយឧត្តមសេនីយ៍ Phan Van Giang អំពីការអភិវឌ្ឍរបស់កាសែតកងទ័ពប្រជាជននាពេលកន្លងមក។ ក្រោមការដឹកនាំរបស់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស អគ្គស្នងការដ្ឋាននយោបាយ និងស្ថាប័នពាក់ព័ន្ធនានា កាសែតកងទ័ពប្រជាជនបានអនុវត្តការងារឃោសនាផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។ អ្នកយកព័ត៌មាន អ្នកនិពន្ធ និងបុគ្គលិកទាំងឡាយ នៃកាសែតកងទ័ពប្រជាជន តែងតែផ្លាស់ប្តូរថ្មីនូវខ្លឹមសារ និងវិធីសាស្រ្តផ្សព្វផ្សាយព័ត៌មាន ក្តាប់ជាប់មូលដ្ឋាន ជិតស្និទ្ធនឹងកងទ័ព ហើយនិងបំពេញការងារទាំងអស់បានល្អ រួមទាំងការងារបន្ទាន់ជាច្រើនទៀត។ ក្នុងបរិបទដែលវិស័យសារព័ត៌មានមានការប្រកួតប្រជែងជាច្រើននោះ ប៉ុន្តែដោយមានការយកចិត្តទុកដាក់ពីគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស កាសែតកងទ័ពប្រជាជនតែងតែទទួលបានការបង្កើតលក្ខខណ្ឌអំណោយផលជាច្រើនដើម្បីបំពេញភារកិច្ចរបស់ខ្លួន។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo ជម្រាបជូនលោកនាយឧត្តមសេនីយ៍ Phan Van Giang អំពីការអភិវឌ្ឍរបស់កាសែតកងទ័ពប្រជាជន

នៅក្នុងប្រព័ន្ធពានរង្វាន់សារព័ត៌មានជាតិ កាសែតកងទ័ពប្រជាជនបន្តរំលេចបង្ហាញយ៉ាងច្បាស់ពីតួនាទី និងកិត្យានុភាពរបស់ខ្លួន ដោយបានឈ្នះរង្វាន់ខ្ពស់ៗជាច្រើន ជាពិសេសនៅក្នុងប្រភេទអត្ថបទអត្ថាធិប្បាយវិចារណកថាស៊ីជម្រៅ។

មានប្រសាសន៍ក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានកោតសរសើរចំពោះរាល់សមិទ្ធិផលរបស់កាសែតកងទ័ពប្រជាជនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានសង្កត់ធ្ងន់ថា សកម្មភាពសារព័ត៌មានគឺបានមានតាំងពីយូរលង់មកហើយ ដោយផ្សាភ្ជាប់ជាមួយរាល់ព្រឹត្តិការណ៍សំខាន់ៗនៃបដិវត្តន៍វៀតណាម។ អ្នកកាសែតយុទ្ធជន គឺជាកម្លាំងពិសេស ទោះក្នុងកាលៈទេសៈណាក៏ដោយ ពួកគេតែងតែរក្សានូវឆន្ទៈនយោបាយ ស្មារតីទទួលខុសត្រូវ និងត្រៀមខ្លួនទទួល និងបំពេញរាល់កិច្ចការឃោសនាផ្សព្វផ្សាយ។ លោករដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់ និងតាមដានរាល់សកម្មភាពរបស់សារព័ត៌មានយោធានិយាយរួម និងកាសែតកងទ័ពប្រជាជននិយាយដោយឡែក។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់ផ្កាអបអរសាទរ​កាសែត​កងទ័ពប្រជាជន

ដោយសង្កត់ធ្ងន់លើតួនាទីរបស់កាសែតកងទ័ពប្រជាជន ដែលជាស្ថានប័នរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស សំលេងរបស់កងកម្លាំងប្រដាប់អាវុធ និងប្រជាជនវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើថា នាពេលខាងមុខ អ្នកសារព័ត៌មានទាំងឡាយត្រូវពុះពារការលំបាក មានភាពសកម្មម្ចាស់ការបន្ថែមទៀតក្នុងការផ្សព្វផ្សាយអំពីគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយច្បាប់របស់រដ្ឋ ហើយជាវេទិការបស់កម្មាភិបាល យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធ និងមហាជន។

ក្នុងឱកាសទិវាសារព័ត៌មានបដិវត្តន៍វៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជូនពរកម្មាភិបាល អ្នកសារព័ត៌មាន អ្នកនិពន្ធ និងបុគ្គលិកទាំងអស់ នៃកាសែតកងទ័ពប្រជាជន ទទួលបានសុខភាពល្អ មានសុភមង្គល និងទទួលបានជោគជ័យលើគ្រប់ភារកិច្ច។

នាថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអញ្ជើញទៅទស្សនកិច្ច និងអបអរសាទរទស្សនាវដ្ដីការពារជាតិដោយប្រជាជនទាំងមូល និងមជ្ឈមណ្ឌលវិទ្យុ - ទូរទស្សន៍កងទ័ព៕

បកប្រែដោយ Duy Hoan