មានប្រសាសន៍ក្នុងពិធីបើកវេទិកា លោកឧត្តមសេនីយ៍ឯកបណ្ឌិត Le Quoc Hung អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានសង្កត់ធ្ងន់ថា ការដែលក្រសួងនគរបាលវៀតណាម បានអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ និងយុទ្ធសាស្ត្របង្កើនការចូលរួមរបស់នគរបាលនារីក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិមិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តអន្តរជាតិរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការធ្វើសមាហរណកម្មសកម្ម និងមនុស្សធម៌ទៀតផង។

leftcenterrightdel
លោក Jean-Pierre Lacroix ថ្លែងប្រសាសន៍ក្នុងវេទិកា​ (រូបថត៖ UN Women)

លោក Jean Pierre Lacroix អគ្គលេខាធិការរងទទួលបន្ទុកផ្នែករក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់វៀតណាមចំពោះប្រតិបត្តិការរក្សាសន្តិភាព ក៏ដូចជាការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការជំរុញគោលដៅបង្កើនការចូលរួមរបស់ស្ត្រី ជាពិសេសនគរបាលនារីក្នុងកងកម្លាំងរក្សាសន្តិភាព។

មានប្រសាសន៍ក្នុងវេទិកានេះ វាគ្មិនបានផ្តោតទៅលើការពិភាក្សាលើបញ្ហានានាដូចជា៖ ស្ថានភាពនិងបញ្ហាប្រឈមសម្រាប់នគរបាលនារីក្នុងប្រតិបត្តិការរក្សាសន្តិភាព គោលនយោបាយ និងតម្រូវការរបស់អង្គការសហប្រជាជាតិស្តីពីសមភាពយេនឌ័រក្នុងប្រតិបត្តិការរក្សាសន្តិភាព ចែករំលែកបទពិសោធន៍នៃនគរបាលនារីដែលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

UN Women និង UN ប្រចាំនៅវៀតណាមបានអះអាងពីការប្តេជ្ញាចិត្តរួមដំណើរជាមួយវៀតណាមក្នុងដំណើររក្សាសន្តិភាព តាមរយៈជំនួយបច្ចេកទេស ការលើកកំពស់សមត្ថភាព និងការតភ្ជាប់ជាមួយធនធានហិរញ្ញវត្ថុ ដូចជាមូលនិធិផ្តួចផ្តើម Elsie ជាដើម។

វេទិកានេះបានបញ្ជាក់សារជាថ្មីលើការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តផែនការសកម្មភាពជាតិលើកដំបូងស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (២០២៤-២០៣០) ព្រមទាំង រួមចំណែកយ៉ាងសកម្មក្នុងរបៀបវារៈពិភពលោកក្នុងក្របខ័ណ្ឌនៃសន្ធិសញ្ញាអនាគតរបស់អង្គការសហប្រជាជាតិ ដោយអំពាវនាវឲ្យមានការចូលរួមយ៉ាងពេញលេញ សមភាព និងអត្ថន័យរបស់ស្ត្រីលើគ្រប់វិស័យនៃប្រតិបត្តិការរក្សាសន្តិភាព៕

បកប្រែដោយ Thuy Anh