ក្នុងនោះ ឃុំ Ban Giang ស្រុក Tam Duong ភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលឱ្យមានទឹកជំនន់ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រួសារប្រមាណ ១០០ គ្រួសារដែលកំពុងរស់នៅក្នុងតំបន់នោះ។

leftcenterrightdel
 
leftcenterrightdel
កម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានយោធាខេត្ត Lai Chau ចូលរួមជួយសង្គ្រោះ
leftcenterrightdel
កងកម្លាំងប្រដាប់អាវុធខេត្ត Lai Chau ដឹកជញ្ជូនទ្រព្យសម្បត្តិជួយប្រជាជននៅឃុំ Ban Giang ស្រុក Tam Duong

ប្រឈមមុខនឹងស្ថានភាពខាងលើនេះ បន្ទាប់ពីទទួលបានការរាយការណ៍ពីបញ្ជាការដ្ឋានយោធាស្រុក Tam Duong បញ្ជាការដ្ឋានយោធាខេត្ត Lai Chau បានរាយការណ៍ជូនស្ថាប័នមានសមត្ថកិច្ច  ព្រមទាំងដាក់ពង្រាយកម្មាភិបាលនិងយុទ្ធជនជាង ៣០ នាក់ និងកងជីវពលរាប់រយនាក់ រួមទាំងសម្ភារៈ ទូកកាណូតដើម្បីសហការជាមួយអាជ្ញាធរមូលដ្ឋានជួយជម្លៀសប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងផ្សព្វផ្សាយយ៉ាងសកម្មដល់ជនរួមជាតិឲ្យធានាសុវត្ថិភាព និងសហការជាមួយកងកម្លាំងដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងហានិភ័យដែលអាចកើតមានឡើង៕

បកប្រែដោយ Pham Diep