អង្គការសហប្រជាជាតិបានព្រមានថាមហាសមុទ្រនៅលើផែនដីស្ថិតក្នុងស្ថានភាព "អាសន្ន" ហើយមេដឹកនាំពិភពលោកដែលជួបប្រជុំនៅទីក្រុង Nice នឹងប្រឈមមុខនឹងសម្ពាធ ត្រូវនាំចេញរាល់ការប្តេជ្ញាចិត្តដើម្បីធានាបាននូវថវិកាចាំបាច់ និងវិធានការការពារដ៏រឹងមាំសម្រាប់មហាសមុទ្រដែលកំពុងរងគ្រោះ និងសហគមន៍ដែលពឹងផ្អែកលើនោះ។

កិច្ចប្រជុំមហាសមុទ្ររបស់អង្គការសហប្រជាជាតិនៅឆ្នាំនេះត្រូវបានគេមើលឃើញថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីបង្វែរអ្វីៗឡើងវិញ ខណៈដែលប្រទេសនានានៅតែបន្តជជែកតវ៉ាជុំវិញការជីកយករ៉ែបាតសមុទ្រ កាកសំណល់ប្លាស្ទិក និងការនេសាទលើសចំណុះ ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយពិភពលោក៕

តាម vovworld.vn