មានប្រសាសន៍ក្នុងពិធីបើក លោកឧត្តមសេនីយ៍ត្រី Bui Trong Hieu អនុប្រធាននាយកដ្ឋានទាក់ទងបរទេស បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម - ឡាវ តែងតែត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរចាត់ទុកជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភសំខាន់ៗ។ ដោយរួមចំណែកដល់ជោគជ័យរួមនោះ ផ្នែកការទូតការពារជាតិនៃប្រទេសទាំងពីរបានលើកកម្ពស់តួនាទីជាស្ពានដ៏សំខាន់រវាងក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរ។
វគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្នុងបំណងរួមចំណែកលើកកម្ពស់ការយល់ដឹង ការជឿទុកចិត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងកងទ័ពនៃប្រទេសទាំងពីរ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់នាយទាហាននៃភាគីទាំងពីរផ្លាស់ប្តូរ យល់កាន់តែច្បាស់អំពីទស្សនៈ និងគោលនយោបាយការបរទេសរបស់ប្រទេសនីមួយៗ ស្ថានភាព និងតម្រូវការនៃកិច្ចសហប្រតិបត្តិការរបស់ភាគីនីមួយៗ ដើម្បីធ្វើសេនាធិការដល់ថ្នាក់ដឹកនាំអង្គភាព និងថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសនីមួយៗក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី។ នេះក៏ជាឱកាសសម្រាប់ភាគីទាំងពីរចែករំលែកបទពិសោធន៍ តាមរយៈនោះ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្លាស់ប្តូរគណៈប្រតិភូរវាងភាគីទាំងពីរ៕
បកប្រែដោយ Thuy Anh
Type the code from the image