ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក នាថ្ងៃទី ៩ មិថុនា នៅទីក្រុង Washington D.C. លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានធ្វើការជាមួយ លោក Jeffrey Pearlman ប្រធានមូលនិធិវិនិយោគ Warburg Pincus និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC)។

leftcenterrightdel
លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ធ្វើការជាមួយប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) (រូបថត៖ Pham Huan/VOV-Washington)

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Nguyen Hong Dien បានស្នើឱ្យ USABC និងសហគមន៍ធុរកិច្ចអាមេរិកបន្តជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះសម្របសម្រួលជំរុញផ្សព្វផ្សាយសក្តានុពលវិនិយោគ និងឱកាសធ្វើអាជីវកម្មនៅវៀតណាមដល់ដៃគូអាមេរិក។

ខាង USABC លោក Jeffrey Pearlman បានមានប្រសាសន៍ថា Warburg Pincus ប្តេជ្ញាចិត្តវិនិយោគរយៈពេលវែងនៅវៀតណាម ហើយនឹងមានសំឡេងសកម្មគាំទ្រវៀតណាមក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។

leftcenterrightdel
លោករដ្ឋមន្ត្រី Nguyen Hong Dien ជាមួយថ្នាក់ដឹកនាំសមាគមវាយនភណ្ឌ និងស្បែកជើងអាមេរិក និងសហគ្រាសវាយនភណ្ឌ និងស្បែកជើងឈានមុខគេរបស់អាមេរិក (រូបថត៖ Pham Huan/VOV-Washington)

ភាគីទាំងពីរក៏បានពិភាក្សាលើវិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការដូចជា៖ ថាមពល ឧស្សាហកម្ម ការធ្វើបរិវត្តកម្មឌីជីថល ការផ្លាស់ប្តូរបៃតង ភស្តុភារ និងការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់។ USABC ប្តេជ្ញាបន្តរួមដំណើរជាមួយវៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។

នារសៀលថ្ងៃដដែល លោករដ្ឋមន្ត្រី Nguyen Hong Dien បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសមាគមវាយនភណ្ឌ និងស្បែកជើងអាមេរិក (AAFA) និងសហគ្រាសវាយនភណ្ឌ និងស្បែកជើងឈានមុខរបស់សហរដ្ឋអាមេរិកដូចជា Gap, Levis Strauss, Harnes Brands, Under Amour ជាដើម៕

បកប្រែដោយ Duy Hoan