ក្នុងពិធី លោក Gennady Stepanovich Bezdetko បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រេង និងឧស្ម័ន ផលិតកម្មឧស្សាហកម្ម និងកសិកម្ម ការដឹកជញ្ជូន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស វប្បធម៌ និងទេសចរណ៍ កំពុងអភិវឌ្ឍយ៉ាងស៊ីជម្រៅ។ ភាគីទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងទ្វេភាគីសំខាន់ៗ។

leftcenterrightdel
លោក Le Thanh Long មានប្រសាសន៍ក្នុងពិធី

លោក Le Thanh Long ឧបនាយករដ្ឋមន្ត្រីវៀតណាម បានអះអាងថា បក្សនិងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែង និងក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី ដោយចាត់ទុករុស្ស៊ីជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលក្នុងគោលនយោបាយការបរទេស ហើយមានបំណងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយរុស្ស៊ីលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល ប្រេង និងឧស្ម័ន ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការពារជាតិ និងសន្តិសុខ ត្រូវបានពង្រឹង និងអភិវឌ្ឍជាវិជ្ជមាន។ លោកឧបនាយករដ្ឋមន្ត្រីមានជំនឿថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លានាពេលខាងមុខ ដើម្បីវិបុលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ក៏ដូចជាលើពិភពលោក៕

បកប្រែដោយ Thanh Cong