ក្នុងដំណើរបំពេញទស្សនកិច្ចការងារ គណៈប្រតិភូបានជួបធ្វើការជាមួយលោក Peter Haubner អនុប្រធានក្រុមប្រឹក្សាជាតិ (សភាជាន់ទាប); លោកស្រី Eva Marek ចៅក្រមរងនៃតុលាការកំពូល; លោក Petra Mayr ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាន់ទាប; លោក Lukas Berghammer អគ្គនាយកនៃអគ្គនាយកដ្ឋានប្រឆាំងអំពើពុករលួយ; លោក Wilfried Haslauer អភិបាលរដ្ឋ Salzburg; លោកស្រី Slagjana Taseva នាយកវិទ្យាស្ថានអន្តរជាតិស្ដីពីការប្រឆាំងអំពើពុករលួយ; លោក Philipp Agathonos ឯកអគ្គរដ្ឋទូតអូទ្រីសប្រចាំនៅវៀតណាម។

leftcenterrightdel
លោក Phan Dinh Trac និងលោក Peter Haubner (រូបថត៖ vnanet.vn)

ភាគីអូទ្រីសបានបញ្ជាក់លើការយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម ដោយចាត់ទុកវៀតណាមជាដៃគូសំខាន់នៅអាស៊ី។ ភាគីអូទ្រីសបានសម្តែងនូវបំណងចង់ជម្រុញឲ្យទំនាក់ទំនងជាមួយវៀតណាមកាន់តែស៊ីជម្រៅ ជាពិសេសពង្រឹងទំនុកចិត្តខាងនយោបាយ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ ខិតខំបង្កើនចំនួនធុរកិច្ចអូទ្រីសដែលវិនិយោគនៅវៀតណាមពី ៥០ ឡើងដល់ ១០០ ហើយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៤ ពាន់លានដុល្លារក្នុងប៉ុន្មានឆ្នាំខាងមុខ ព្រមទាំង ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង។ ភាគីអូទ្រីសថ្លែងអំណរគុណចំពោះវៀតណាមដែលបានសហការយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ និងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប (EU)។

លោក Phan Dinh Trac បានអះអាងថា វៀតណាមវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងប្រពៃណីជាមួយអូទ្រីស ដែលជាដៃគូអាចទុកចិត្តបានរបស់វៀតណាមនៅអឺរ៉ុប។ លោកបានស្នើឲ្យប្រទេសអូទ្រីសគាំទ្រ និងអនុម័តឆាប់ៗលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ហើយជំរុញឲ្យ EU ដក "កាតលឿង" ស្តីពីការប្រឆាំងនឹងការនេសាទខុសច្បាប់ ការនេសាទមិនរាយការណ៍ និងមិនអនុវត្តតាមសេចក្តីកំណត់ (IUU) សម្រាប់ការនាំចេញអាហារសមុទ្ររបស់វៀតណាម។ លោកស្នើឲ្យអូទ្រីសបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគមន៍ជនវៀតណាមនៅអូទ្រីស ក្នុងការធ្វើការ រស់នៅ រក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងភាសាវៀតណាម រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong