លោកស្រី Gillian Bird បានសម្តែងនូវកិត្តិយសដែលបានទទួលការចាត់តាំងជាឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម ក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ល្អប្រសើរក្នុងនោះ កិច្ចសហប្រតិបត្តិការទ្វេភាគីមានការវិវឌ្ឍប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។ លោកស្រី Gillian Bird បានអះអាងថា រដ្ឋាភិបាលអូស្ត្រាលីចាត់ទុកវៀតណាមជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដល់ឆ្នាំ ២០៤០ ហើយសង្កត់ធ្ងន់ថា សភាអូស្ត្រាលីតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយរដ្ឋសភាវៀតណាម។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ជូនរូបថតដល់លោកស្រី Gillian Bird

លោក Tran Thanh Man ប្រធានរដ្ឋសភា បានសម្តែងនូវសេចក្តីរីករាយដែលទំនាក់ទំនងវៀតណាម-អូស្ត្រាលីស្ថិតក្នុងរពេលវេលាអភិវឌ្ឍល្អ។ លោកបានវាយតម្លៃខ្ពស់ចំពោះការអនុវត្តយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដល់ឆ្នាំ ២០៤០ របស់អូស្ត្រាលី។ លោកស្នើថា ប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ឆ្ពោះទៅគោលដៅសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគី ២០ ពាន់លានដុល្លារអាមេរិក។

លោក Tran Thanh Man ប្រធានរដ្ឋសភា មានសេចក្តីសោមនស្សរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ។ លោកស្នើថា នាពេលខាងមុខ សភានៃប្រទេសទាំងពីរបន្តផ្លាស់ប្តូរគណៈប្រតិភូ ចែករំលែកបទពិសោធន៍ក្នុងការកសាងច្បាប់ ក៏ដូចជាត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ។ លោកក៏បានសម្ដែងនូវអំណរគុណចំពោះជំនួយដែលរដ្ឋាភិបាលអូស្ត្រាលីផ្ដល់ដល់វៀតណាមតាមរយៈគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដោយចាត់ទុកថា នេះជាការជួយគាំទ្រសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។ លោកវាយតំលៃខ្ពស់ចំពោះគម្រោងជួយគាំទ្ររបស់អូស្ត្រាលីលើវិស័យឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុនៅតំបន់ដីសណ្តទន្លេ Cuu Long ហើយអំពាវនាវឲ្យអូស្ត្រាលីបន្តយកចិត្តទុកដាក់ដល់ការជួយវៀតណាមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៕

បកប្រែដោយ Thuy Anh