ក្នុងដំណើរបំពេញទស្សនកិច្ចការងារ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយមន្ត្រីវ៉េណេស៊ុយអេឡា រួមទាំងលោក Jorge Márquez អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា និងលោក Julio León រដ្ឋមន្ត្រីក្រសួងកសិកម្ម និងដែនដី។

leftcenterrightdel
លោក Jorge Márquez អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា និងលោកសាស្ត្រាចារ្យបណ្ឌិត Nguyen Hong Son នាយកវិទ្យាស្ថានវិទ្យាសាស្ត្រកសិកម្មវៀតណាម (រូបថត៖ baoquocte.vn)

លោក Jorge Márquez អនុប្រធានាធិបតី បានអះអាងថា រដ្ឋាភិបាលវ៉េណេស៊ុយអេឡាគាំទ្រយ៉ាងពេញទំហឹង និងត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយធុរកិច្ចវៀតណាមមកបណ្តាក់ទុនលើវិស័យកសិកម្ម។ យោងតាមលោកអនុប្រធានាធិបតី វ៉េណេស៊ុយអេឡាបានត្រៀមរៀបចំដីកសិកម្មចំនួន ១០ ម៉ឺនហិកតា សម្រាប់អ្នកវិនិយោគវៀតណាម។

រីឯលោកសាស្ត្រាចារ្យ បណ្ឌិត Nguyen Hong Son បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចរួមដំណើរ និងចែករំលែកបទពិសោធន៍ជាមួយវ៉េណេស៊ុយអេឡា ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ យោងតាមលោកសាស្ត្រាចារ្យ បណ្ឌិត Nguyen Hong Son កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនឹងក្លាយទៅជាសសរស្តម្ភយុទ្ធសាស្ត្រមួយក្នុងចំណោមសសរស្តម្ភយុទ្ធសាស្ត្រក្នុងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ វៀតណាម-វ៉េណេស៊ុយអេឡា៕

បកប្រែដោយ Huyen Trang