វេទិកាសេដ្ឋកិច្ច និងហិរញ្ញវត្ថុបៃតង (Blue Economy and Finance Forum) គឺជាព្រឹត្តិការណ៍ពិសេសមួយក្នុងក្របខ័ណ្ឌនៃ UNOC 3 ដែលរៀបចំដោយរដ្ឋាភិបាលនៃប្រទេសម៉ូណាកូ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី៨ ខែមិថុនា។ វេទិកានេះមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសបារាំង ប្រទេសប្រេស៊ីល ប្រទេសកូស្តារីកា ប្រទេសប៉ាឡូ ប្រទេស Cape Verde រួមជាមួយនឹងថ្នាក់ដឹកនាំនៃអង្គការនានា អ្នកជំនាញ អ្នកតាក់តែងគោលនយោបាយ និងថ្នាក់ដឹកនាំនៃសារជីវកម្មសេដ្ឋកិច្ចធំៗនៅទូទាំងពិភពលោក។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ថ្លែងមតិនៅវេទិកាសេដ្ឋកិច្ច និងហិរញ្ញវត្ថុបៃតងនៃ UNOC 3 (រូបថត៖ vnanet.vn)

ក្នុងនាមជាភ្ញៀវកិត្តិយសនៃវេទិកានេះ លោក Pham Minh Chinh នាយករដ្ឋមន្រ្តី បានថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅក្នុងសម័យប្រជុំពេញអង្គស្តីពីអភិបាលកិច្ច និងការផ្ដល់ហិរញ្ញវត្ថុដើម្បីមហាសមុទ្រប្រកបដោយចីរភាព។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានឲ្យដឹងថា បច្ចុប្បន្ន គោលដៅអភិរក្ស និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនូវមហាសមុទ្រនៅតែមានការវិនិយោគទាបបំផុតក្នុងចំណោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង ១៧ របស់អង្គការសហប្រជាជាតិ ខណៈដែលមហាសមុទ្រគ្រប់ដណ្តប់​រហូតដល់​ទៅ​ប្រមាណ​ជា ៧០% នៃ​ផ្ទៃ​ភពផែនដី​ទាំងមូល។

ដើម្បីដោះស្រាយស្ថានការណ៍នេះ លោកនាយករដ្ឋមន្ត្រី បានឲ្យដឹងថា គប្បីពង្រឹងវិស័យចំនួនបី រួមមាន៖ ទី១ បង្កើនការវិនិយោគលើការស្រាវជ្រាវ ការអភិវឌ្ឍ និងការអនុវត្តវិទ្យាសាស្ត្រសមុទ្រ រួមទាំងជម្រុញការផ្ទេរបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការស្រាវជ្រាវ ការចែករំលែកបទពិសោធន៍ និងរួមគ្នាកសាងប្រព័ន្ធទិន្នន័យសមុទ្រជាសកល។ ទីពីរ បង្កើនការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវធនធានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព ក្នុងស្មារតី “រដ្ឋនាំមុខ - សហគ្រាសត្រួសត្រាយ - ប្រជាជនរួមមដំណើរ - អង្គការអន្តរជាតិកសាង និងគាំទ្រ” កសាងប្រព័ន្ធអេកូហិរញ្ញវត្ថុមហាសមុទ្របៃតង ក្នុងនោះ វៀតណាមត្រៀមខ្លួនជាស្រេចជាប្រទេសត្រួសត្រាយក្នុងការអនុវត្តសាកល្បងគំរូនេះ។ ទី៣ ពង្រឹងការតភ្ជាប់អន្តរទ្វីប អន្តរតំបន់ អន្តរជាតិ និងអភិបាលកិច្ចសកលនៃមហាសមុទ្របៃតង តភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រលើសកលលោក ក្នុងនោះ វៀតណាមត្រៀមខ្លួនជាស្រេចចូលរួម និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍបណ្តាញសមុទ្រខាងកើត។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីម្តងទៀតថា វៀតណាមជាដៃគូដែលអាចទុកចិត្តបាន ត្រៀមខ្លួនជាស្រេចដើម្បីរួមដំណើរក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីការពារមហាសមុទ្រ និងជាដៃគូសកម្ម ត្រៀមខ្លួនជាស្រេចក្នុងការចូលរួម និងដឹកនាំយន្តការសហប្រតិបត្តិការសមុទ្រ និងជាដៃគូដែលមានការទទួលខុសត្រូវ ត្រៀមខ្លួនជាស្រេចរួមចំណែកក្នុងគំនិតផ្តួចផ្តើមហិរញ្ញវត្ថុបៃតងប្រកបដោយយុត្តិធម៌ និងចីរភាព។

ក្នុងសុន្ទរកថាបិទ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ប្រទេសនានាក្នុងការការពារមហាសមុទ្រ រួមទាំងវៀតណាម ហើយចែករំលែកជាមួយទស្សនៈរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំប្រទេសដែលចូលរួមវេទិកាដោយសង្កត់ធ្ងន់ថា ការការពារមហាសមុទ្រមិនត្រឹមតែជាបញ្ហាបរិស្ថានប៉ុណ្ណោះទេ ថែមទាំងជាបញ្ហានយោបាយ សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងសីលធម៌ផងដែរ។ ជាពិសេសគឺ ប្រទេស ធុរកិច្ច អ្នកវិទ្យាសាស្ត្រ និងប្រជាជនទាំងអស់ត្រូវធ្វើសកម្មភាពជាមួយគ្នា៕

បកប្រែដោយ Thuy Anh