នារសៀលថ្ងៃទី ១៦ មិថុនា នៅទីស្តីការរដ្ឋាភិបាល ទីក្រុងហាណូយ មានប្រសាសន៍​ក្នុងពិធីទទួលជួប លោកស្រី​ Gillian Bird ឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសដែលលោកស្រី​ឯកអគ្គរដ្ឋទូតចាប់ផ្តើមអាណត្តិនៅវៀតណាម លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស បានស្នើឲ្យលោកឯកអគ្គរដ្ឋទូត Gillian Bird បន្តសម្របសម្រួល និងរក្សាសន្ទុះនៃការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ ពិនិត្យជាប្រចាំនូវវឌ្ឍនភាពនៃការអនុវត្តការសន្យា និងកិច្ចព្រមព្រៀងកម្រិតខ្ពស់។ លោកស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងការកសាងទិន្នន័យគ្រប់គ្រងប្រជាជន។

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង លោកស្រី​ Gillian Bird ឯកអគ្គរដ្ឋទូតអូស្ត្រាលី (រូបថត៖ VGP/Hai Minh)

លោក​ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីទាំងពីរបង្កើនការបើកទីផ្សារ និងជំរុញប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលប្រទេសទាំងពីរជាសមាជិក សំដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានឆាប់ដល់គោលដៅចំនួន ២០ ពាន់លានដុល្លារ។ លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា អូស្ត្រាលីនឹងបន្តគាំទ្រដំណើរការផ្លាស់ប្តូរថាមពល ឆ្ពោះទៅរកគោលដៅនៃការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។ អូស្ត្រាលីនឹងបន្តជួយសម្រួលដល់និស្សិតវៀតណាមមកសិក្សា និងស្រាវជ្រាវនៅប្រទេសអូស្ត្រាលី រួមចំណែកលើកកម្ពស់ការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរ។

leftcenterrightdel
ប្រតិភូថតរូបអនុស្សាវរីយ៍ (រូបថត៖ VGP/Hai Minh)

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីបានអះអាងថា វៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទី ការរួមចំណែក និងការសន្យារបស់អូស្ត្រាលីចំពោះតំបន់អាស៊ីអាគ្នេយ៍ រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ និងលើកទឹកចិត្តអូស្ត្រាលីឱ្យសហការកាន់តែជិតស្និទ្ធជាមួយបណ្តាប្រទេសអនុតំបន់មេគង្គ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Gillian Bird បានអះអាងថា អូស្ត្រាលីតែងតែត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រ និងរួមដំណើរជាមួយវៀតណាម។ លោកសង្កត់ធ្ងន់ថា អូស្ត្រាលីវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងតំបន់ ហើយមានបំណងចង់ពង្រឹង និងកសាងទំនាក់ទំនងដៃគូកាន់តែរឹងមាំជាមួយវៀតណាម។

បកប្រែដោយ Duy Hoan