ការផ្លាស់ប្ដូរថ្មីនេះបានទទួលប្រតិកម្មវិជ្ជមានជាច្រើនពីមតិសាធារណៈ ដោយបង្ហាញពីការឯកភាព និងការរំពឹងទុកខ្ពស់របស់ប្រជាជនសម្រាប់អនាគតនៃការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពជាងមុន។

leftcenterrightdel
កម្មាភិបាលណែនាំប្រជាជនបំពេញនីតិវិធីផ្តល់លិខិតបញ្ជាក់សិទ្ធិប្រើប្រាស់ដីនៅសង្កាត់ Phan Dinh Phung ខេត្ត Thai Nguyen (រូបថត៖ VOV)

ហេដ្ឋារចនាសម្ព័ន្ធត្រូវបានវិនិយោគប្រកបដោយភាពស៊ីសង្វាក់គ្នា ប្រព័ន្ធផ្លូវ គមនាគមន៍រវាងតំបន់នានាកាន់តែងាយស្រួល ពីនោះបើកឱកាសអភិវឌ្ឍន៍ថ្មីៗ ជាច្រើនសម្រាប់តំបន់ បន្ទាប់ពីការរួមបញ្ចូលគ្នា។ នោះគឺជាការរំពឹងទុករបស់ប្រជាជនខេត្ត Thai Nguyen (រួមបញ្ចូលគ្នារវាងខេត្ត Bac Kan និង Thai Nguyen) ក្នុងថ្ងៃដំបូង នៃការអនុវត្តគំរូអាជ្ញាធរ ២ កម្រិត៖ ប្រសិនបើខេត្តត្រូវបានរួមបញ្ចូលគ្នា ផ្លូវចរាចរណ៍ត្រូវបានពង្រឹង ហើយការធ្វើដំណើរមានភាពងាយស្រួល ផ្ទៃដីត្រូវបានពង្រីក ដើម្បីទាក់ទាញវិនិយោគិនមកទីនេះ ដូច្នេះ នឹងជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង និងកាន់តែងាយស្រួល។

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Lam Dong (រួមបញ្ចូលគ្នាពីខេត្តចំនួន ៣ រួមមាន៖ Binh Thuan, Dak Nong, Lam Dong) គឺជាមូលដ្ឋានដែលមានផ្ទៃដីធំជាងគេក្នុងប្រទេស មានចំនួនប្រជាជនច្រើនជាងគេនៅតំបន់ប៉ែកខាងលិចភូមិភាគកណ្តាល និងតំបន់ Tay Nguyen។ ប្រជាជននៅមូលដ្ឋាន ជឿជាក់ថា ការរួមបញ្ចូលគ្នារបស់ខេត្ត គឺជាឱកាសមួយដើម្បីតំបន់ពង្រីកប្រៀបខ្លាំងរបស់ខ្លួន ពីនោះបង្កើតជាចំណុចរបត់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងស្រុក៖ Dak Nong មានតំបន់ដែលមានសក្ដានុពលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ប៉ុន្តែមិនទាន់ត្រូវបានគេធ្វើអាជីវកម្មពេញលេញនៅឡើយ។ ក្នុងពេលជាមួយគ្នានោះ Binh Thuan មានគុណសម្បត្តិទេសចរណ៍សមុទ្រ ហើយ Lam Dong គឺទេសចរណ៍សម្រាកលំហែកាយ។ ខ្ញុំសង្ឃឹមថា ខេត្តថ្មីនឹងអភិវឌ្ឍន៍ប្រៀបខ្លាំងទាំងនេះឱ្យបានល្អ បង្កើតការងារជាច្រើន និងបង្កើនប្រាក់ចំណូលដល់មូលដ្ឋានក៏ដូចជាប្រជាពលរដ្ឋ៕

តាម vovworld.vn