នៅក្នុងជំនួប លោកអគ្គលេខាបក្ស To Lam បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកអាមេរិកជាដៃគូយុទ្ធសាស្ត្រចម្បង ហើយមានបំណងចង់សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាមេរិក ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែអភិវឌ្ឍថែមទៀត។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam និងលោកឯកអគ្គរដ្ឋទូតអាមេរិក Marc Evans Knapper

លោកអគ្គលេខាបក្ស To Lam បានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូត Marc Evans Knapper មន្ត្រី និងបុគ្គលិកនៃស្ថានទូតអាមេរិក ក្នុងការជំរុញ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់ និងខ្លឹមសារសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក។ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ បង្កើតបរិយាកាសវិនិយោគអំណោយផល គាំទ្រសហគ្រាសបរទេសនិយាយរួម និងអាមេរិកនិយាយដោយឡែក ក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ និងវិនិយោគនៅវៀតណាម រក្សាសន្ទុះអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ចប្រកបដោយតុល្យភាព ភាពសុខដុមរមនា និងកំណើនប្រកបដោយចីរភាព។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ទទួលជួបលោកឯកអគ្គរដ្ឋទូតអាមេរិក Marc Evans Knapper

រីឯលោកឯកអគ្គរដ្ឋទូត Marc Evans Knapper ក៏បានអះអាងដែរថា រដ្ឋបាលប្រធានាធិបតី Trump មានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក។ លោកឯកអគ្គរដ្ឋទូតសង្កត់ធ្ងន់លើការសន្យារបស់អាមេរិកចំពោះប្រទេសវៀតណាមមួយ “ខ្លាំងមាំមួន ឯករាជ្យ វិបុលភាព និងខ្លួនទីពឹងខ្លួន” គឺជាការរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងនៅលើពិភពលោក។ លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា ទីផ្សារវៀតណាមកំពុងបើកឱកាសជាច្រើនសម្រាប់ផលិតផល និងសេវាកម្មរបស់អាមេរិក ហើយលោកនឹងខិតខំប្រឹងប្រែងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនាពេលខាងមុខ៕

បកប្រែដោយ Thanh Cong