នៅក្នុងវេទិកា សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ បានបង្ហាញជូនអំពីសក្តានុពល ប្រៀបខ្លាំង និងមានបំណងប្រាថ្នាសហប្រតិបត្តិការវិនិយោគរបស់ភាគីនីមួយៗ ហើយទន្ទឹមនឹងនោះ ស្នើដំណោះស្រាយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកប្រធានាធិបតី Luiz Inácio Lula da Silva អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចវៀតណាម-ប្រេស៊ីល (រូបថត៖ vnanet.vn)

ថ្លែងមតិក្នុងវេទិកានេះ លោកប្រធានាធិបតីប្រេស៊ីល Lula da Silva បានចាត់ទុកថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតតិចតួច ដោយសម្រេចបានជិត ៨ ពាន់លានដុល្លាអាមេរិក/ឆ្នាំដូចបច្ចុប្បន្ននេះ។ ដូច្នេះ ភាគីទាំងពីរត្រូវខិតខំប្រឹងប្រែងដើម្បីទាញយកផលប្រយោជន៍ពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងក្របខ័ណ្ឌផ្សេងទៀតដែលប្រទេសទាំងពីរចូលរួមដើម្បីជំរុញពាណិជ្ជកម្ម។

leftcenterrightdel
លោកប្រធានាធិបតីប្រេស៊ីល Luiz Inácio Lula da Silva ថ្លែងមតិនៅវេទិកាសេដ្ឋកិច្ចវៀតណាម-ប្រេស៊ីល (រូបថត៖ vnanet.vn)

មានប្រសាសន៍ក្នុងវេទិកា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមក្នុងគំនិតផ្តួចផ្តើមរបស់ប្រេស៊ីលដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅលើពិភពលោក ជាពិសេសគំនិតផ្តួចផ្តើមប្រឆាំងភាពក្រីក្រ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ អង្គភាពអាជីវកម្មនឹងបង្កើនការតភ្ជាប់ថែមទៀត និងជំរុញយន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ វៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាស្ពានដ៏សំខាន់សម្រាប់ប្រេស៊ីល ចូលទៅក្នុងទីផ្សារអាស៊ាន។ វៀតណាមក៏ថ្លែងអំណរគុណចំពោះប្រទេសប្រេស៊ីលដែលត្រៀមខ្លួនជាស្រេចដើរតួជាស្ពានសម្រាប់វៀតណាមចូលទៅក្នុងទីផ្សារ Mercosur និងអាមេរិកឡាទីន។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិនៅវេទិកាសេដ្ឋកិច្ចវៀតណាម-ប្រេស៊ីល (រូបថត៖ vnanet.vn)

ចំពោះការវិនិយោគ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យជំរុញរាល់គម្រោងលើវិស័យសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចបញ្ញ; វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល; ការធ្វើបរិវត្តកម្មថាមពល ថាមពលកកើតឡើងវិញ; ធនធានរ៉ែ; កសិកម្ម ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ល។

លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការ វិនិយោគ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីនាំមកនូវផលប្រយោជន៍ និងទ្រព្យសម្បត្តិសម្ភារៈដល់ប្រជាជននៃប្រទេសទាំងពីរ ពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Huyen Trang