នាថ្ងៃទី ៣១ មិនា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Ninh (វៀតណាម) បានសម្របសម្រួលជាមួយនាយកដ្ឋានវប្បធម៌ - កីឡា និងទេសចរណ៍ទីក្រុង Fangchenggang តំបន់ស្វយ័ត Zhuang ខេត្ដ Guangxi (ចិន) រៀបចំកម្មវិធីជិះកង់ ដោយប្រធានបទ "ជិះកង់ឆ្លងដែន មិត្ដភាពរួមដំណើរ" ឆ្នាំ ២០២៥។
ព្រឹត្តិការណ៍នេះមានការចូលរួមពីកីឡាករចំនួន ៣០០ នាក់ មកពីប្រទេសទាំងពីរ។ កីឡាករចូលរួមជិះកង់ក្នុងចម្ងាយ ៣០ គីឡូម៉ែត្រ។ សកម្មភាពនេះរួមចំណែកពង្រឹងសាមគ្គីភាព ជំរុញការផ្លាស់ប្ដូរវប្បធម៌ និងកីឡារវាងប្រទេសទាំងពីរ និងមូលដ្ឋានទាំងពីរ៕
បកប្រែដោយ Pham Diep
Type the code from the image