កម្មវិធីផ្តល់កិត្តិយសកីឡាវៀតណាមឆ្នាំ២០២៥
កប.អនឡាញ - នាថ្ងៃទី ២២ មីនា នៅទីក្រុងហាណូយ នាយកដ្ឋានកីឡា (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម) បានរៀបចំកម្មវិធីផ្តល់កិត្តិយសដល់កីឡាវៀតណាម ដើម្បីអបអរសាទរខួបលើកទី ៧៩ នៃទិវាកីឡាវៀតណាម (ថ្ងៃទី ២៧ ខែមីនា ឆ្នាំ១៩៤៦ / ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៥)។
គណៈកម្មការរៀបចំបានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី៣ ដល់កីឡាករ Le Van Cong និងគ្រូបង្វឹក Le Quang Thai ដោយមានស្នាដៃឆ្នើមក្នុងការហ្វឹកហាត់ និងប្រកួតប្រជែង ដណ្តើមបានមេដាយសំរឹទ្ធនៅប៉ារ៉ាឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ជូនប្រទេសជាតិ។
    |
 |
កីឡាករ Le Van Cong និងគ្រូបង្វឹក Le Quang Thai ទទួលបានគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី៣ |
គណៈកម្មការរៀបចំបានផ្តល់កិត្តិយស និងប្រគល់ប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងប័ណ្ណសរសើរពីគណៈកម្មការអូឡាំពិកវៀតណាម ជូនកីឡាករចំនួន ១០ នាក់ គ្រូបង្វឹកចំនួន ៥ នាក់ ក្រុមកីឡាចំនួន ៣ និងកីឡាករជនពិការចំនួន ៥ នាក់ និងគ្រូបង្វឹកជនពិការឆ្នើម ៣ នាក់ដែលសម្រេចបានស្នាដៃឆ្នើមក្នុងឆ្នាំ២០២៤។
នៅក្នុងកម្មវិធីនោះ នាយកដ្ឋានកីឡាវៀតណាម បានបំផុសចលនាឆ្លើយតបទៅនឹង SEA Games ៣៣ និង ASEAN Para Games ១៣ ដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០២៥ នៅប្រទេសថៃ។ ក្នុងឱកាសនេះដែរ ប្រតិភូ ភ្ញៀវ គ្រូបង្វឹក និងកីឡាករ កីឡាការិនីជិត ១ ពាន់នាក់ បានចូលរួមកម្មវិធីរត់ប្រណាំង ឆ្លើយតបនឹងទិវារត់អូឡាំពិកដើម្បីសុខភាពប្រជាជនទាំងមូល៕
បកប្រែដោយ Huyen Trang