នៅក្នុងជំនួបនេះ លោក Le Minh Hoan បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ WB ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កាត់បន្ថយភាពក្រីក្រ និងដោះស្រាយបញ្ហាប្រឈមសកល ហើយសង្ឃឹមថា WB នឹងបន្តជួយគាំទ្រប្រកបដោយប្រសិទ្ធភាពនូវប្រទេសកំពុងអភិវឌ្ឍក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

leftcenterrightdel
លោក Le Minh Hoan ទទួលជួបលោកស្រី Mariam Sherman (រូបថត៖ vnanet.vn)

លោកអនុប្រធានរដ្ឋសភាវៀតណាមបានចាត់ទុកថា វៀតណាមយកចិត្តទុកដាក់ដល់ការអភិវឌ្ឍប្រកបដោយចីរភាព ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអនុវត្តយ៉ាងសកម្មនូវការប្តេជ្ញាចិត្តអន្តរជាតិ។ នៅក្នុងសន្និសីទ COP26 វៀតណាមបានប្តេជ្ញាសម្រេចឱ្យបានការ "កាត់បន្ថយការបំភាយឧស្ម័នសូន្យត្រឹមឆ្នាំ ២០៥០" ប្តេជ្ញាចូលរួមគំនិតផ្តួចផ្តើម "ការកាត់បន្ថយការបំភាយឧស្ម័នមេតានជាសកល" ប្តេជ្ញាអនុវត្ត "សេចក្តីប្រកាស Glasgow ស្តីពីព្រៃឈើ និងការប្រើប្រាស់ដី" និងគំនិតផ្តួចផ្តើមមួយចំនួនទៀត។ អំពីកិច្ចសហប្រតិបត្តិការនៅពេលខាងមុខ លោកអនុប្រធានរដ្ឋសភាបានស្នើឲ្យបន្តជម្រុញ និងសម្រេចបាននូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាង WB និងវៀតណាម រួមទាំងវិស័យកសិកម្មផងដែរ។

ដោយចាត់ទុកថា នាពេលខាងមុខ នៅមានគម្រោងជាច្រើនដែលត្រូវអនុវត្ត និងមានខ្លឹមសារជាច្រើនដែលត្រូវបញ្ចប់ លោកស្រី Mariam Sherman បានអះអាងថា WB ត្រៀមខ្លួនជាស្រេចដើម្បីជួយវៀតណាមក្នុងការស្រាវជ្រាវ និងផ្ដល់យោបល់លើគោលនយោបាយ ជួយគាំទ្រការអភិវឌ្ឍសមត្ថភាព... រួមចំណែកជាមួយវៀតណាមសម្រេចគោលដៅអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាពេលខាងមុខ៕

បកប្រែដោយ Thanh Cong