ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសហព័ន្ធយូហ្គាទីក្រុងហាណូយ ដោយមានការចូលរួមពីគ្រូយូហ្គា អ្នកដែលហាតយូហ្គា និងអ្នកស្រឡាញ់យូហ្គាជាង ១០០០ នាក់មកពីក្លឹបនានាទូទាំងទីក្រុងហាណូយ និងខេត្ត-ក្រុងជាច្រើន។ ទន្ទឹមនឹងនោះ កម្មវិធីក៏មានការចូលរួមពីតំណាងស្ថានទូតឥណ្ឌាប្រចាំនៅវៀតណាម តំណាងស្ថាប័នមជ្ឈិម និងទីក្រុងហាណូយ។

leftcenterrightdel
ការសម្តែងយូហ្គារបស់មនុស្សជាង ១,០០០ នាក់

ឆ្នាំនេះ មហោស្រពដែលមានប្រធានបទ "យូហ្គាដើម្បីសន្តិភាព និងសុខភាពសហគមន៍" គឺជាសកម្មភាពសំខាន់មួយដើម្បីអបអរសាទរទិវាយូហ្គាអន្តរជាតិ (ថ្ងៃទី ២១ ខែមិថុនា)។ នៅក្នុងមហោស្រព មនុស្សជាង ១,០០០ នាក់បានសម្ដែងយូហ្គា និងរៀបចំផែនទីនៃប្រទេសវៀតណាម ដែលបង្ហាញពីសាមគ្គីភាព វិន័យ និងសុខសាន្តត្រាណ។

មានប្រសាសន៍ក្នុងកម្មវិធី លោក Le Duc Chuong ប្រធានសហព័ន្ធយូហ្គាទីក្រុងហាណូយ បានចែករំលែកថា មហោស្រពនេះគឺជាឱកាសសម្រាប់សហព័ន្ធយូហ្គាទីក្រុងហាណូយ បង្ហាញពីស្មារតីស្នេហាជាតិ ស្រឡាញ់សន្តិភាព និងផ្សព្វផ្សាយសេចក្តីស្រឡាញ់រវាងមនុស្ស និងមនុស្ស។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាឱកាសសម្រាប់សហគមន៍ដែលស្រឡាញ់យូហ្គា ជួបជុំ និងស្វះស្វែងរៀនសូត្រប៉ុណ្ណោះទេ ថែមទាំងក៏ផ្សព្វផ្សាយសារអំពីរបៀបរស់នៅដែលមានសុខភាពល្អក្នុងសង្គមសម័យទំនើបផងដែរ៕

បកប្រែដោយ Thanh Cong