leftcenterrightdel
ប្រតិភូទាំងឡាយទស្សនាការតាំងពិព័រណ៍

ការតាំងបង្ហាញនេះត្រូវបានរៀបចំឡើងដោយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុង Hai Phong រួមជាមួយសារមន្ទីរនិងបណ្ណាល័យ Hai Phong សហការជាមួយសារមន្ទីរហូជីមិញ ដើម្បីអបអរសាទរខួបលើកទី ១៣៥ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ / ១៩ ឧសភា ២០២៥) និងខួបលើកទី ៧០ នៃទិវារំដោះទីក្រុង Hai Phong ( ២៥ ឧសភា ១៩៥៥/ ២៥ ឧសភា ២០២៥) និងអបអរសាទរពិធីបុណ្យផ្កាក្ងោកក្រហម- Hai Phong ២០២៥។

តាំងបង្ហាញរូបភាព ឯកសារ និងវត្ថុជិត ៤០០ ដោយឧទ្ទេសនាមដល់សាធារណជននូវការយកចិត្តទុកដាក់ និងការដឹកនាំរបស់ប្រធានហូជីមិញចំពោះទីក្រុង Hai Phong និងដំណើរប្រវត្តិសាស្ត្រនៃការប្រយុទ្ធ ការកសាង និងអភិវឌ្ឍន៍របស់គណៈកម្មាធិការបក្ស កងទ័ព និងប្រជាជនទីក្រុងដែលពោរពេញដោយការលំបាក និងឧបសគ្គ ប៉ុន្តែក៏ពោរពេញដោយភាពរុងរឿងដែរ។ 

ការតាំងបង្ហាញបានអូសបន្លាយហូតដល់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៥៕

បកប្រែដោយ Pham Diep