អញ្ជើញចូលរួមក្នុងពិធីនេះមានឧបនាយករដ្ឋមន្ត្រីឡាវ លោក Saleumxay Kommasith និងលោក Kikeo Khaykhamphithoune។

leftcenterrightdel
អ្នកវាយកូនហ្គោលដែលចូលរួមក្នុងការប្រកួតបានថតរូបទុកជាអនុស្សាវរីយ៍មុនពេលពិធីបើក (រូបថត៖ vnanet.vn)

ថ្លែងមតិក្នុងពិធីបើកព្រឹត្តិការណ៍នេះ លោក Nguyen Minh Tam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ បានចាត់ទុកថា នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជំរុញកិច្ចការការទូតប្រជាជន កិច្ចសហប្រតិបត្តិការអាជីវកម្ម និងការវិនិយោគរវាងសហគមន៍ធុរកិច្ច និងសហគ្រិន វៀតណាម-ឡាវ។ ទន្ទឹមនឹងនោះ នេះក៏ជាឱកាសសម្រាប់កីឡាករវាយកូនហ្គោល សហគ្រិន និងអ្នកចូលរួម ផ្លាស់ប្តូរ តភ្ជាប់ និងចែករំលែកបទពិសោធន៍ ដើម្បីពង្រឹង និងរឹតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាម-ឡាវ។

បន្ទាប់ពីពិធីបើក កីឡាករវាយកូនហ្គោលវៀតណាម និងឡាវបានចូលរួមប្រកួតក្នុងខ្លឹមសារជាច្រើន៕

បកប្រែដោយ Huyen Trang