នេះជាពិធីបុណ្យដ៏ធំបំផុតក្នុងសហគមន៍ដែលផ្សារភ្ជាប់ជាមួយនឹងជីវភាពខាងវិញ្ញាណ និងស្មារតីរបស់សហគមន៍ជនជាតិ Mong សូមបួងសួងដល់សមាជិកគ្រួសារឱ្យមានសុខភាពល្អ មានកូនច្រើន និងប្រកបរបររកស៊ីទទួលបានជោគជ័យ។ល។

leftcenterrightdel
ពិធីបុណ្យ Gau Tao ក៏ជាឱកាសមួយសម្រាប់ជនជាតិ Mong សប្បាយរីករាយលេងកម្សាន្ត ជួបប្រាស្រ័យ និងភ្ជាប់ទំនាក់ទំនង ដើម្បីពង្រឹងសាមគ្គីភាពសហគមន៍

“Gau Tao” តាមភាសារបស់ជនជាតិ Mong  “គឺទៅលេងក្រៅផ្ទះ” ឬ “ពិធីបុណ្យលើកូនភ្នំ”។ ទីតាំងសម្រាប់ពិធីបុណ្យ Gau Tao ត្រូវបានគេហៅថា Hau Tao ជាកូនភ្នំទាបដែលមានកំពូលរាបស្មើ បង្កើតជាវាលធំទូលាយ ហើយហ៊ុំព័ទ្ធដោយភ្នំខ្ពស់ៗ។ ជនជាតិ Mong ជឿជាក់ថា កូនភ្នំ Gau Tao ជានិមិត្តរូបនៃលាភសំណាងរបស់ម្ចាស់ផ្ទះ។

ក្នុងអំឡុងពេលពិធីបុណ្យ ប្រជាជនមានឱកាសដើម្បីបង្ហាញពីលក្ខណៈពិសេសដ៏ល្អឯកនៃលំហវប្បធម៌របស់ពួកគេ។ ពិធីច្រៀងបើកពិធីបុណ្យ សម្តែងដោយអ្នកចម្រៀងដែលមានជំនាញត្រូវតែមកពីគ្រួសារមានសុខភាពល្អ និងសេដ្ឋកិច្ចល្អ។ បន្ទាប់មក អ្នកទាំងអស់គ្នាដែលចូលរួមក្នុងពិធីបុណ្យអាចច្រៀង សំដែង និងលេងល្បែងប្រជាប្រិយ។ល។

leftcenterrightdel
ពិធីបុណ្យ Gau Tao ត្រូវបានប្រារព្ធឡើងនៅដើមនិទាឃរដូវជារៀងរាល់ឆ្នាំ

នេះក៏ជាឱកាសសម្រាប់សហគមន៍ជនជាតិ Mong មកពីគ្រប់តំបន់ សប្បាយរីករាយលេងកម្សាន្ត ជួបប្រាស្រ័យ និងភ្ជាប់ទំនាក់ទំនង រួមចំណែកថែរក្សា និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ពិសេសរបស់ជនជាតិ។

បច្ចុប្បន្ននេះ ពិធីបុណ្យ Gau Tao របស់ជនជាតិ Mong ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ ដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដែលជាប្រភេទនៃពិធីបុណ្យប្រពៃណី ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករជារៀងរាល់ឆ្នាំ៕

បកប្រែដោយ Huyen Trang