នាវា Norwegian Spirit ដែលដឹកអ្នកដំណើរ ១,៩០០ នាក់ និងនាវា Seven Sea Explorer ដឹកអ្នកដំណើរ ៧០០ នាក់មកពីប្រទេសជាច្រើន បានចូលចតនៅកំពង់ផែអន្តរជាតិ Cam Ranh ដើម្បីចូលទស្សនាចាប់ពីម៉ោង ៧:០០ ព្រឹកដល់ម៉ោង ៤:០០ រសៀលថ្ងៃដដែល។

បន្ទាប់ពីមកដល់កំពង់ផែអន្តរជាតិ Cam Ranh ក្រុមហ៊ុន Tan Hong បានរៀបចំកម្មវិធីទេសចរណ៍ចម្រុះសម្រាប់ភ្ញៀវទេសចរ។ គោលដៅទេសចរណ៍ក្នុងកម្មវិធីរួមមានទីក្រុង Nha Trang ជាយក្រុង Nha Trang ទន្លេ Song Cai បណ្ដាភូមិជនបទ និងគោលដៅទេសចរណ៍ក្រៅខេត្តដូចជា ឧទ្យានជាតិ Nui Chua ឈុងសមុទ្រ Vinh Hy ទីក្រុង Phan Rang - Thap Cham (ខេត្ត Ninh Thuan)។

leftcenterrightdel
នាវា Norwegian Spirit និងនាវា Seven Sea Explorer ចូលចតនៅកំពង់ផែអន្តរជាតិ Cam Ranh

នាវា Seven Sea Explorer បានចាកចេញនៅរសៀលថ្ងៃដដែល ដើម្បីទៅដល់ទីក្រុងហុងកុង (ប្រទេសចិន)។ នាវា Norwegian Spirit បន្តដំណើរទៅកាន់កំពង់ផែ Phu My (ខេត្ត Ba Ria - Vung Tau)។

យោងតាមលោកស្រី Nguyen Thi Le Thanh នាយិកាមន្ទីរទេសចរណ៍ខេត្ត Khanh Hoa បានឲ្យដឹងថា ចាប់ពីដើមខែមករា ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន ខេត្ត Khanh Hoa បានទទួលស្វាគមន៍នាវាទេសចរណ៍អន្តរជាតិចំនួន ៦ ដែលដឹកភ្ញៀវទេសចរជាង ១០,៦០០ នាក់។ តាមគម្រោង គិតត្រឹមខែមេសាខាងមុខ ខេត្ត Khanh Hoa នឹងទទួលស្វាគមន៍នាវាចំនួន ៩ ដោយមានអ្នកដំណើរប្រហែល ១៤,៦៥០ នាក់។ នេះជាសញ្ញាវិជ្ជមានសម្រាប់ការងើបឡើងវិញ និងអភិវឌ្ឍន៍សកម្មភាពទេសចរណ៍តាមនាវា រួមចំណែកដល់ជោគជ័យរួមនៃផ្នែកទេសចរណ៍ Khanh Hoa៕

បកប្រែដោយ Thuy Anh