កំពង់ផែអន្តរជាតិ Cam Ranh ទទួលស្វាគមន៍នាវាដឹកអ្នកដំណើរអន្តរជាតិនៅដើមឆ្នាំថ្មីប្រពៃណីជាតិវៀតណាម
កប.អនឡាញ - នាព្រឹកថ្ងៃទី ៦ ខែកុម្ភៈ អគ្គក្រុមហ៊ុនកំពុងផៃថ្មី Sai Gon (ប្រភេទទ័ពជើងទឹក) បានរៀបចំទទួលស្វាគមន៍នាវាដឹកអ្នកដំណើរអន្តរជាតិ Norwegian Spirit ជាមួយនឹងភ្ញៀវទេសចរជិត ២០០០ នាក់មកពីប្រទេសជាច្រើនបានមកដល់កំពង់ផែអន្តរជាតិ Cam Ranh។
    |
 |
នាវាដឹកអ្នកដំណើរអន្តរជាតិ Norwegian Spirit |
នៅឆ្នាំ ២០២៤ កំពង់ផែអន្តរជាតិ Cam Ranh បានទទួលស្វាគមន៍នាវាកងទ័ពជើងទឹក និងនាវាទេសចរណ៍អន្តរជាតិជាច្រើន ធានាសុវត្ថិភាពដាច់ខាត បញ្ជាក់ពីតួនាទីរបស់កំពង់ផែក្នុងកិច្ចការបរទេសការពារជាតិ និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអតិថិជន និងដៃគូ។
នាពេលខាងមុខ អគ្គក្រុមហ៊ុន នឹងបន្តធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អគុណសេវានៅកំពង់ផែអន្តរជាតិ Cam Ranh ដើម្បីស្វាគមន៍នាវាទេសចរណ៍ធំៗឈានមុខគេលើពិភពលោក ដែលរួមចំណែកដល់ភាពជោគជ័យនៃឧស្សាហកម្មទេសចរណ៍ក្នុងស្រុក និងរបស់ប្រទេស។
បច្ចុប្បន្នមាននាវាចំនួន ១១ បានចុះបញ្ជីចូលកំពង់ផែអន្តរជាតិ Cam Ranh ក្នុងឆ្នាំ ២០២៥ ហើយនឹងបន្តកើនឡើងនាពេលខាងមុខ។
បកប្រែដោយ Duy Hoan