ក្រុមបាល់ទាត់ U.23 វៀតណាមស្ថិតក្នុងពូលជាមួយយេម៉ែន សិង្ហបុរី និងបង់ក្លាដែស
កប.អនឡាញ - នារសៀលថ្ងៃទី ២៩ ឧសភា នៅប្រទេសម៉ាឡេស៊ី សហព័ន្ធកីឡាបាល់ទាត់អាស៊ី បានរៀបចំពិធីចាប់ឆ្នោតបែងចែកក្រុមសម្រាប់ការប្រកួតជម្រុះពានរង្វាន់ជើងឯកអាស៊ី ២០២៦ អាយុក្រោម ២៣ ឆ្នាំ ។ ក្រុមបាល់ទាត់ U.23 វៀតណាមជាម្ចាស់ផ្ទះក្នុងពូល C ដែលត្រូវប្រឈមមុខនឹងគូប្រកួត យេម៉ែន សិង្ហបុរី និងបង់ក្លាដែស។