ក្នុងពិធីនេះ លោក អ៊ុច លាង ប្រធាន CAVA បានថ្លែងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់សមាគមក្នុងឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥។

ចាប់តាំងពីបង្កើតឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ មកក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ CAVA បានអនុវត្តសកម្មភាពសំខាន់ៗជាច្រើនរបស់សមាគម ដូចជាការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធរបស់សមាគម ជួបសំដែងការគួរសម ចូលរួមសកម្មភាព​សប្បុរសធម៌សង្គម តភ្ជាប់ជាមួយក្រសួង ទីភ្នាក់ងារ ស្ថាប័នដើម្បីពិភាក្សាលើទីផ្សារការងាររបស់អតីតនិស្សិត…

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu ថ្លែងក្នុងព្រឹត្ដិការណ៍

មានប្រសាសន៍ក្នុងព្រឹត្ដិការណ៍នេះ លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានបញ្ជាក់ថា អតីតនិស្សិតកម្ពុជាដែលសិក្សានៅប្រទេសវៀតណាម គឺជាបេសកជនតភ្ជាប់ចំណងមិត្តភាពដ៏រឹងមាំរវាងប្រជាជននៃប្រទេសទាំងពីរវៀត​ណាមនិងកម្ពុជា។

លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរកាន់តែជិតស្និទ្ធ និងទទួលបានលទ្ធផលកាន់តែប្រសើរឡើង។ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu សង្ឃឹមថា សមាជិកសមាគមអតីតនិស្សិតកម្ពុជាដែលសិក្សានៅវៀតណាមនឹងបន្តរួមចំណែកក្នុងការអភិវឌ្ឍនៃប្រទេសនីមួយៗ ក៏ដូចជាជំរុញទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។

leftcenterrightdel
លោកផាត កុសល រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងក្នុងព្រឹត្ដិការណ៍

នៅក្នុងព្រឹត្ដិការណ៍នេះ អតីតនិស្សិតកម្ពុជាបានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ក្នុងរយៈពេលសិក្សានៅឆ្ងាយពីផ្ទះ ភាពស្និទ្ធស្នាលជាមួយមិត្តភ័ក្តិ និងគ្រូបង្រៀននៅប្រទេសវៀតណាម ព្រមទាំងសំដែងការដឹងគុណចំពោះការជួយគាំទ្ររបស់វៀតណាមចំពោះនិស្សិតកម្ពុជាដែលសិក្សានៅវៀតណាម។

leftcenterrightdel
និស្សិតកម្ពុជាដែលសិក្សានៅប្រទេសវៀតណាម គឺជាស្ពានតភ្ជាប់ចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃជំនួបនេះ លោកផាត កុសល រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ជំនួបថ្ងៃនេះ គឺជាសក្ខីភាពនៃភាពជិតស្និទ្ធ និងការយោគយល់រវាងប្រជាជននៃប្រទេសទាំងពីរ  និស្សិត អតីតនិស្សិតនិងអាជីវករនៃប្រទេសទាំងពីរ។ កម្ពុជា និងវៀតណាមគឺជាប្រទេសជិតខាងដែលមានទំនាក់ទំនងប្រពៃណីល្អប្រសើរ ហើយយើងមានបំណងជំរុញទំនាក់ទំនងនេះឱ្យកាន់តែរីកចម្រើន៕

បកប្រែដោយ Thanh Cong