ADB៖ វៀតណាមអាចក្លាយជាគោលដៅមួយឈានមុខគេសម្រាប់ការវិនិយោគផ្ទាល់ពីបរទេសនៅអាស៊ីអាគ្នេយ៍
កប.អនឡាញ - វៀតណាមគឺជាកត្តាសំខាន់ក្នុងខ្សែសង្វាក់សមាហរណកម្មក្នុងតំបន់ ហើយអាចក្លាយជាគោលដៅមួយឈានមុខគេសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅអាស៊ីអាគ្នេយ៍។
នេះជាការវាយតម្លៃដែលធ្វើឡើងនៅក្នុងរបាយការណ៍សមាហរណកម្មសេដ្ឋកិច្ចអាស៊ីឆ្នាំ ២០២៥ ចេញផ្សាយដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី២៤ ខែមីនា។
របាយការណ៍សមាហរណកម្មសេដ្ឋកិច្ចអាស៊ីឆ្នាំ ២០២៥ វាយតម្លៃវឌ្ឍនភាពធ្វើសមាហរណកម្មសេដ្ឋកិច្ចពិភពលោកក្នុងតំបន់ ដោយផ្អែកលើទិដ្ឋភាពចំនួន ៥ រួមមាន៖ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ លំហូរទុនវិនិយោគ អន្តោប្រវេសន៍ ផ្លាស់ទីលំនៅ និងទេសចរណ៍។ តាមនោះ កម្រិតសមាហរណកម្មពាណិជ្ជកម្មរបស់អាស៊ី គឺស្មើនឹងសហភាពអឺរ៉ុប បូកនឹងចក្រភពអង់គ្លេស (EU+UK)។ សមាហរណកម្មក្នុងតំបន់ក្នុងការវិនិយោគផ្ទាល់ពីបរទេស (FDI) ក៏រីកចម្រើនយ៉ាងខ្លាំងផងដែរ។
    |
 |
វៀតណាមជាគោលដៅទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) (រូបថតឧទាហរណ៍៖ Vietnam Briefing) |
ទាក់ទិននឹងវៀតណាម របាយការណ៍នេះបានបញ្ជាក់ថា វៀតណាមគឺជាតំណភ្ជាប់ដ៏សំខាន់មួយក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ហើយអាចក្លាយជាគោលដៅឈានមុខគេមួយសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅអាស៊ីអាគ្នេយ៍។ របាយការណ៍របស់ ADB បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់វៀតណាមនឹងកើនឡើងយ៉ាងខ្លាំង អាស្រ័យដោយកត្តាដូចជាលទ្ធភាពនៃការនាំចេញខ្ពស់ លំហូរ FDI មានស្ថិរភាព និងការកើនឡើងនៃការប្រើប្រាស់ក្នុងស្រុក។
របាយការណ៍សមាហរណកម្មសេដ្ឋកិច្ចអាស៊ីឆ្នាំ ២០២៥ ក៏លើកឡើងអនុសាសន៍មួយចំនួនសម្រាប់តំបន់អាស៊ីដើម្បីបង្កើនសមាហរណកម្មសកល រួមមាន៖ ការធ្វើឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មឲ្យកាន់តែស៊ីជម្រៅ ពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់ ជំរុញការធ្វើបរិវត្តកម្មឌីជីថល បង្កើនការវិនិយោគក្នុងកំណើនបៃតង និងការកែលម្អបរិយាកាសធុរកិច្ចដើម្បីទាក់ទាញ FDI៕
បកប្រែដោយ Huyen Trang