តើមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំនៅវៀតណាម បានសហការជាមួយមជ្ឈិមសហភាពសហព័ន្ធយុវជនវៀតណាមរៀបចំសកម្មភាពអ្វីខ្លះ នាពេលកន្លងមកនេះ? តើលោកវាយតម្លៃអំពីសារៈសំខាន់នៃសកម្មភាពទាំងនោះយ៉ាងដូចម្តេច?

UNFPA ប្រចាំប្រទេសវៀតណាមបានសហការជាមួយមជ្ឈិមសហភាពសហព័ន្ធយុវជនវៀតណាមអស់រយៈពេលជាង ២ ទសវត្សរ៍ ដើម្បីអភិវឌ្ឍបញ្ហាយុវជន ជាពិសេសសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ (SRH) និងសមាហរណកម្ម រួមចំណែកដល់ដំណើរការធ្វើវិសោធនកម្មច្បាប់ស្ដីពីយុវជន និងកសាងយុទ្ធសាស្ត្រជាតិស្ដីពីយុវជន។ ទន្ទឹមនឹងនោះ បង្កើនការចូលរួមរបស់យុវជនក្នុងដំណើរការតាក់តែងគោលនយោបាយ និងភាពជាអ្នកដឹកនាំ ជាពិសេសក្រុមយុវជនងាយរងគ្រោះ ដូចជា យុវជនជាតិភាគតិច យុវជនចំណាកស្រុក យុវជនពិការ និងសហគមន៍ LGBTIQ+ ស្របតាមយុទ្ធសាស្ត្ររបស់ UNFPA។

leftcenterrightdel
លោក Matthew David Jackson ជួបសំណេះសំណាលជាមួយយុវជននៅក្នុងសិក្ខាសាលា "ការទប់ស្កាត់ និងឆ្លើយតបទៅនឹងអំពើហិង្សាលើយេនឌ័រតាមអ៊ីនធឺណេត"  (រូបថត៖ baotintuc.vn)

តាមរយៈកិច្ចសន្ទនាថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានដែលគាំទ្រដោយ UNFPA។ UNFPA បានជួយបង្កើនការចូលរួមរបស់យុវជនក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត ដោយធានាថាសំឡេងរបស់យុទ្ធជននឹងត្រូវបានទទួលស្គាល់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងមូលដ្ឋាន។

កម្មវិធីដែលសហការជាមួយសម្ព័ន្ធយុវជនបានធានាថា យុវជនអាចទទួលបានព័ត៌មានត្រឹមត្រូវ និងសមស្របតាមអាយុអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសមភាពយេនឌ័រ។ UNFPA បានរៀបចំវគ្គបណ្តុះបណ្តាលក្នុងបំណងផ្តល់សិទ្ធិដល់យុវជនក្នុងលើកកម្ពស់សមភាពយេនឌ័រ ការថែទាំសុខភាពបន្តពូជ និងសិទ្ធិយុវជន ដោយផ្តោតលើការលើកកម្ពស់ចំណេះដឹងអំពីការតាក់តែងគោលនយោបាយ និងជំនាញផ្សព្វផ្សាយ ជាពិសេសសម្រាប់ក្រុមយុវជនងាយរងគ្រោះ។

ក្នុងដំណើរការចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរ និងជួយគាំទ្រយុវជន តើលោកមានការចាប់អារម្មណ៍យ៉ាងដូចម្ដេចចំពោះយុវជនវៀតណាម?

យុវជនវៀតណាមមានភាពស្វាហាប់ និងច្នៃប្រឌិត ហើយជាកម្លាំងសំខាន់។ យុវជនវៀតណាមតែងតែចង់ផ្លាស់ប្ដូរថ្មី ដើម្បីដោះស្រាយបញ្ហា កំណត់គោលដៅថ្មី និងជួយគាំទ្រក្រុមជនងាយរងគ្រោះក្នុងសង្គម ជាពិសេសជនក្រីក្រ និងសហគមន៍ដែលពិបាកទទួលបានសេវាសុខាភិបាល... ស្មារតីនេះដើរតួនាទីយ៉ាងសំខាន់ ធានាឲ្យប្រជាជនវៀតណាមទាំងអស់អាចទទួលបានផលប្រយោជន៍ពីភាពរុងរឿងដែលប្រទេសកំពុងឆ្ពោះទៅរក។ យុវជនវៀតណាមមិនត្រឹមតែជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាអ្នកផ្ដល់យោបល់ អ្នកបង្កើតគំរូអាជីវកម្ម និងការផ្លាស់ប្ដូរថ្មីនូវបច្ចេកវិទ្យាតាមទិសដៅនិរន្តរភាព ហើយធានានូវអត្ថប្រយោជន៍សម្រាប់មនុស្សផង និងការពារបរិស្ថានផង។

តើ UNFPA ប្រចាំនៅវៀតណាមមានផែនការ និងគម្រោងអ្វីខ្លះ ដើម្បីបន្តជួយឧបត្ថម្ភយុវជនវៀតណាម នាពេលខាងមុខ?

នៅវៀតណាម UNFPA កំពុងសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលក្នុងការធ្វើវិសោធនកម្ម និងអនុវត្តច្បាប់ស្ដីពីយុវជន ដែលជាផ្នែកសំខាន់មួយនៃផែនការជួយគាំទ្រយុវជនរបស់រដ្ឋាភិបាល។ ទន្ទឹមនឹងនោះ UNFPA ប្រចាំនៅវៀតណាមបាននិងកំពុងសហការជាមួយសហភាពសហព័ន្ធយុវជនវៀតណាម និងអង្គការយុវជនដទៃទៀត ដើម្បីបង្កើនការអប់រំអំពីសុខភាពបន្តពូជ។

UNFPA ក៏ផ្តោតលើការផ្តល់សិទ្ធិដល់យុវជន ជួយយុវជនក្នុងការផ្ដល់យោបល់ ធ្វើការសម្រេចចិត្ត ក៏ដូចជាផ្ដល់ជំណេះដឹងចាំបាច់ ដើម្បីបំពេញតម្រូវការរបស់ខ្លួនដែលទាក់ទងនឹងសុខភាពបន្តពូជ និងសិទ្ធិយុវជន  ហើយក្លាយជាយុវជនដែលទទួលជោគជ័យនាពេលអនាគត។ UNFPA នឹងរួមដំណើរជាមួយយុវជន ដើម្បីកសាងសង្គមប្រកបដោយយុត្តិធម៌ និងអភិវឌ្ឍន៍ ដែលមិនទុកនរណាម្នាក់ចោល។

សូមអរគុណលោក!

បកប្រែដោយ Thuy Anh