អ្នកយកព័ត៌មាន ៖ លទ្ធផលនាំចេញកសិផលរបស់វៀតណាមក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២៥ បានបង្ហាញបញ្ហាប្រឈមថ្មីអ្វីខ្លះដែលកើតឡើង ហើយតើយើងមានដំណោះស្រាយអ្វីខ្លះដើម្បីឆ្លើយតប?
លោកអនុរដ្ឋមន្ត្រី Phung Duc Tien៖ បច្ចុប្បន្នការប្រកួតប្រជែងពាណិជ្ជកម្មរវាងអាមេរិក -អឺរ៉ុប និងអាមេរិក -ចិន និងជម្លោះរុស្ស៊ី-អ៊ុយក្រែន គឺជាបញ្ហាក្តៅគគុកយ៉ាងខ្លាំងដែលប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក រួមទាំងទំនិញនាំចេញរបស់វៀតណាម ដូច្នេះតម្រូវឲ្យមានដំណោះស្រាយសមស្របនិងទាន់ពេលវេលា។ ដើម្បីខិតខំសម្រេចបានគោលដៅនាំចេញកសិកម្មឆ្នាំ ២០២៥ ក្នុងទំហំទឹកប្រាក់ ៦៤-៦៥ ពាន់លានដុល្លា និងអាចសម្រេចបាន ៧០ ពាន់លានដុល្លា ដូច្នេះការដែលមានដំណោះស្រាយសមស្របគឺមានសារៈសំខាន់ខ្លាំងណាស់។
    |
 |
លោក Phung Duc Tien អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន |
មើលទៅគួរឲ្យសប្បាយណាស់ នៅក្នុងបរិបទនោះ ទំហំនាំចេញសរុបនៃកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងរយៈពេលពីរខែដំបូងឆ្នាំ ២០២៥ ឈានដល់ ៩,៣៨ ពាន់លានដុល្លារអាមេរិក កើនឡើង ៨,៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ទំហំនៃការនាំចេញគ្រឿងសង្ហារឹមឈើ និងផលិតផលព្រៃឈើ និងកាហ្វេកើនឡើងយ៉ាងខ្លាំងរហូតដល់ ២៦,២% ទោះបីជាបរិមាណថយចុះ ២៨,២%។ ការនាំចេញកាហ្វេត្រូវបានគេរំពឹងថានឹងឈានដល់ ៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ។ ទំហំនាំចេញជលផលកើនឡើង ១៨,៦% កៅស៊ូនិងគ្រាប់ស្វាយចន្ទីនៅតែកើនឡើង ហើយមានតែបន្លែ និងផ្លែឈើថយចុះ ១១% អង្ករក៏ថយចុះបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។
ផលិតផលកសិកម្មរបស់យើងនៅតែរក្សាបាននូវសន្ទុះកំណើននៃការនាំចេញ ដូច្នេះយើងត្រូវបន្តជំរុញការនាំចេញផលិតផលដែលមានប្រៀបខ្លាំង។ ដោយឡែកចំពោះអង្ករ បន្លែ និងផ្លែឈើ យើងមានដំណោះស្រាយសមស្រប ដើម្បីជួយគាំទ្រទាន់ពេលវេលា។
អ្នកយកព័ត៌មាន៖ ដើម្បីរួមចំណែកដល់គោលដៅកំណើនសេដ្ឋកិច្ចវៀតណាម ឆ្នាំ ២០២៥ ដល់ ៨% គឺការរួមចំណែករបស់វិស័យកសិកម្មមានសារៈសំខាន់ណាស់។ ដូច្នេះបើតាមលោកអនុរដ្ឋមន្ត្រី តើវិស័យកសិកម្ម អាចសម្រេចបានតាមការគ្រោងទុកក្នុងឆ្នាំនេះឬទេ?
អនុរដ្ឋមន្ត្រី Phung Duc Tien៖ ឆ្នាំនេះ រដ្ឋាភិបាលបានចាត់ឲ្យវិស័យកសិកម្មខិតខំរក្សាអត្រាកំណើន ៤%។ បច្ចុប្បន្ន វិស័យដំណាំមានប្រមាណ ៤៣% នៃតម្លៃផលិតកម្មសរុបនៃវិស័យកសិកម្ម (កំណើនជាមធ្យម ១.៥-១.៨%); ការចញ្ចឹមសត្វបច្ចុប្បន្នមានប្រហែល ២៦% នៃតម្លៃផលិតកម្មសរុបរបស់វិស័យ។ បច្ចុប្បន្ននេះ ជលផលមានចំនួន ២៨% នៃតម្លៃសរុបនៃវិស័យ (កំណើន ៣.៥-៣.៨% ក្នុងមួយឆ្នាំ); ព្រៃឈើមានកំណើនប្រហែល ៧% ក្នុងមួយឆ្នាំ...
ទាំងនេះគឺជាលទ្ធផលដែលយើងត្រូវពិនិត្យឡើងវិញដើម្បីគណនារចនាសម្ព័ន្ធសម្រាប់មុខទំនិញនីមួយៗ ធានាថាការនាំចេញកសិកម្មបន្តកើនឡើងបានល្អនៅឆ្នាំ ២០២៥ ក្នុងអត្រា ៤%។ ទាក់ទងនឹងការនាំចេញកសិកម្ម យើងនៅមានសក្តានុពលជាច្រើន។
    |
 |
ផលិតផលកសិកម្មប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានតាំងបង្ហាញនៅក្នុងសន្និសីទនៅទីក្រុងហាណូយ |
អ្នកយកព័ត៌មាន៖ តើបញ្ហាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការកែច្នៃនឹងប៉ះពាល់យ៉ាងដូចម្ដេចសម្រាប់វិស័យកសិកម្ម?
អនុរដ្ឋមន្ត្រី Phung Duc Tien៖ ដើម្បីសម្រេចបាននូវគោលដៅកំណើនក្នុងឆ្នាំ ២០២៥ ក៏ដូចជាឆ្នាំបន្តបន្ទាប់នៃវិស័យកសិកម្ម គឺកត្ដាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគឺជាដំណោះស្រាយដំបូង។ យើងមានសេចក្ដីសម្រេចចិត្ដលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយស្តីការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្ដន៍ និងការធ្វើបរិវត្ដកម្មឌីជីថលជាតិ ដូច្នេះហើយ យើងត្រូវជំរុញការស្រាវជ្រាវ និងអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងវិស័យកសិកម្មឱ្យកាន់តែខ្លាំងក្លា និងមានប្រសិទ្ធភាព។
ជាពិសេស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវតែអនុវត្តចំពោះដំណើរការផលិតគ្រាប់ពូជ ដំណើរការដាំដុះ ការការពាររុក្ខជាតិ ការការពារជំងឺ... ផ្សារភ្ជាប់ជាមួយនឹងការធ្វើបរិវត្ដកម្មឌីជីថលក្នុងវិស័យកសិកម្ម ស្វែងរុកប្រភពដើម តម្លាភាព ដើម្បីឲ្យផលិតផលកសិកម្មរបស់យើងបន្តបញ្ជាក់ពីតម្លៃនៅលើទីផ្សារ។
ដើម្បីបង្កើនតម្លៃផលិតផលកសិកម្ម ក៏ចាំបាច់ត្រូវបន្តជំរុញការវិនិយោគ និងការកែច្នៃផងដែរ។ នេះគឺជាមូលដ្ឋានសម្រាប់យើងអាចលើកកម្ពស់ និងសម្រេចបាននូវគោលដៅនាំចេញសម្រាប់ឆ្នាំ ២០២៥ និងបង្កើតមូលដ្ឋានសម្រាប់ដំណាក់កាល ២០២៦ ២០៣០។
យើងត្រូវតែមានបច្ចេកវិទ្យាដែលភ្ជាប់ជាមួយឧបករណ៍កែច្នៃផលិតផល។ ស្វែងរកទិញឧបករណ៍ រួមជាមួយនឹងការវិនិយោគនិងស្រាវជ្រាវ ផលិតឧបករណ៍កែច្នៃ។ ដោយផ្អែកលើមូលដ្ឋាននៃវត្ថុធាតុដើមប្រកបដោយតម្លាភាព និងអនុវត្តការធ្វើបរិវត្ដកម្មឌីជីថល យើងអាចកំណត់លេខកូដតំបន់ និងលេខកូដទីតាំងកែច្នៃ។ អាស្រ័យហេតុនេះ ការកែច្នៃ និងកែច្នៃស៊ីជម្រៅ គឺជាមធ្យោបាយដើម្បីបង្កើនតម្លៃនៃផលិតផលកសិកម្ម៕
អ្នកយកព័ត៌មាន៖ សូលអរគុណលោកអនុរដ្ឋមន្ត្រី!
បកប្រែដោយ Pham Diep