ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ៣ ខែសីហា រួមមានសកម្មភាពជាច្រើនដូចជា៖ ការតាំងពិព័រណ៍សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងទីក្រុង Da Nang និងដៃគូកូរ៉េខាងត្បូង ការបង្ហាញស្តង់ចំនួន ៨០ ដែលឧទ្ទេសនាមពីលក្ខណៈវប្បធម៌ ផលិតផល និងសេវាកម្មនៃប្រទេសទាំងពីរ កន្លែងសម្រាប់ការឆ្លងកាត់ពិសោធន៍វប្បធម៌វៀតណាម-កូរ៉េខាងត្បូង និងល្បែងប្រជាប្រិយ ការផ្លាស់ប្តូរ និងប្រគល់មេដាយអនុស្សាវរីយ៍ រវាងអាជ្ញាធរទីក្រុង Pyeongtaek (កូរ៉េខាងត្បូង) និងសិស្សានុសិស្ស Da Nang ដែលមានស្នាដៃបានចូលរួមក្នុងការតាំងពិព័រណ៍គំនូរនៅ Pyeongtaek។ល។

leftcenterrightdel
ថ្នាក់ដឹកនាំទីក្រុង Da Nang ផ្តល់អំណោយដល់ភ្ញៀវកូរ៉េខាងត្បូង

ចំណុចពិសេសគឺពិធីស្វាគមន៍ភ្ញៀវទេសចរកូរ៉េខាងត្បូងទី ១ លាន មកកាន់ទីក្រុង Da Nang ក្នុងឆ្នាំ ២០២៥។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ក៏បានប្រព្រឹត្តទៅសន្និសីទ “ជួបជុំជាមួយកូរ៉េខាងត្បូងនៅទីក្រុង Da Nang៖ ឱកាសបង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុង Da Nang និងដៃគូកូរ៉េខាងត្បូង”។

ព្រឹត្តិការណ៍នេះគឺជាឱកាសសម្រាប់អង្គភាពអាជីវកម្ម និងអ្នកវិនិយោគកូរ៉េខាងត្បូងយល់កាន់តែច្បាស់អំពីកាលានុវត្តភាព សក្ដានុពល និងគុណសម្បត្តិរបស់ទីក្រុង Da Nang ថ្មី ធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងកូរ៉េខាងត្បូង៕

បកប្រែដោយ Huyen Trang