ព្រឹត្តិការណ៍នេះគឺជាឱកាសសម្រាប់សហគមន៍អន្តរជាតិផ្លាស់ប្តូរ និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជនជាតិ តាមរយៈការសម្តែងសិល្បៈ ទន្ទឹមនឹងការរីកសាយភាយសារនៃសាមគ្គីភាព មិត្តភាព និងសេចក្តីប្រាថ្នាអំពីពិភពលោកសន្តិភាព។

leftcenterrightdel
សិល្បករវៀតណាម និងបរទេសចូលរួមកម្មវិធី

មានប្រសាសន៍នៅក្នុងពិធីនេះ លោកស្រី Le Thuong ប្រធានសមាគមអាណិកជនវៀតណាមនៅតំបន់ Kansai បានចែករំលែកថា៖ “ការចូលរួមកម្មវិធីមិនត្រឹមតែជាសកម្មភាពវប្បធម៌ សិល្បៈប៉ុណ្ណោះទេ ថែមទាំងជាទំនួលខុសត្រូវ និងមោទនភាពរបស់សហគមន៍អាណិកជនវៀតណាមនៅជប៉ុន។ ជារៀងរាល់ឆ្នាំ យើងខ្ញុំខិតខំរៀបចំការសម្តែងដើម្បីផ្សព្វផ្សាយសារអំពីវៀតណាមសន្តិភាព រាក់ទាក់ និងសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយពិភពលោក”។

leftcenterrightdel
ការសម្តែងមួយរបស់ក្រុមវៀតណាម

បន្តស្មារតីតភ្ជាប់ ផ្សព្វផ្សាយតម្លៃវប្បធម៌ និងលើកកំពស់តួនាទីរបស់យុវជនជំនាន់ក្រោយ នាថ្ងៃទី៩ ខែសីហា នៅទីក្រុង Osaka នឹងប្រព្រឹត្តទៅ “វេទិកាយុវជនវៀតណាម - ជប៉ុនលើកដំបូង”។

ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃសកម្មភាពជាបន្តបន្ទាប់ដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ ១៩៤៥ / ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥)។ វេទិកានេះនឹងជាកន្លែងផ្លាស់ប្តូរ និងតភ្ជាប់យុវជនវៀតណាម និងជប៉ុន បំផុសស្មារតីស្នេហាជាតិ និងឆ្ពោះទៅឫសគល់ ទន្ទឹមនឹងនោះ លើកឡើងគំនិតផ្តួចផ្តើមពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ ថែរក្សាភាសាវៀតណាម និងផ្សព្វផ្សាយវប្បធម៌វៀតណាមក្នុងចំណោមជំនាន់យុវជនវៀតណាមនៅក្រៅប្រទេស៕

បកប្រែដោយ Huyen Trang