នេះគឺជាសកម្មភាពកិច្ចការបរទេសនៅលើបណ្តាញបក្សដើម្បីអនុវត្តគោលការណ៍ពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសនៅអាមេរិកឡាទីន ដោយហេតុនេះធ្វើឱ្យស៊ីជម្រៅថែមទៀតនូវមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយម៉ិកស៊ិក និងវេណេស៊ុយអេឡា។

leftcenterrightdel
លោក Alberto Anaya Gutiérrez អគ្គលេខាបក្សពលករម៉ិកស៊ិក (PT) ផ្តល់ការបោះពុម្ពផ្សាយអំពីវៀតណាមជាភាសាអេស្ប៉ាញ ដែលបោះពុម្ព និងចែកចាយដោយ PT នៅអាមេរិកឡាទីន ដល់លោកស្រី Dinh Thi Mai អនុប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម (រូបថត៖ vnanet.vn)

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយនៃប្រទេសនានា លោកស្រី Dinh Thi Mai អនុប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម បានមានប្រសាសន៍ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមដឹងគុណ និងចងចាំជានិច្ចនូវការជួយឧបត្ថម្ភរបស់ប្រជាជននៃបណ្តាប្រទេសនៅអាមេរិកឡាទីន រួមទាំងម៉ិកស៊ិក និងវេណេស៊ុយអេឡា ក្នុងការតស៊ូទាមទារឯករាជ្យភាព និងការបង្រួបបង្រួមប្រទេសជាតិ។ លោកស្រី Dinh Thi Mai សម្តែងនូវគោលបំណងចង់អភិវឌ្ឍយ៉ាងទូលំទូលាយនូវទំនាក់ទំនងរវាងវៀតណាមនិងប្រទេសនានាតាមរយៈគ្រប់បណ្តាញរបស់បក្ស រដ្ឋាភិបាល រដ្ឋសភា និងការទូតប្រជាជន៕

បកប្រែដោយ Huyen Trang