អញ្ជើញចូលរួមក្នុងពិធីមាន៖ លោក Nong Duc Manh អតីតអគ្គលេខាបក្ស លោក Luong Cuong ប្រធានរដ្ឋ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី លោក Tran Thanh Man ប្រធានរដ្ឋសភា។

ក្នុងពិធីជួបសំណេះសំណាល លោក To Lam អគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ ថ្វីត្បិតតែមុខងារ ភារកិច្ច និងមាត្រដ្ឋានរៀបចំរបស់បណ្តាកងកម្លាំងមានភាពខុសប្លែកគ្នា និងលក្ខណៈពិសេស កងទ័ពប្រជាជន នគរបាលប្រជាជន និងវិស័យកិច្ចការបរទេសវៀតណាមបានប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលដៅ និងឧត្តមគតិឯករាជ្យនៃប្រជាជាតិ ផ្សារភ្ជាប់ជាមួយនឹងសង្គមនិយមក្តី។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស មានប្រសាសន៍នៅក្នុងពិធីជួបសំណេះសំណាល

ទាំងនេះគឺជាកម្លាំងស្នូលក្នុងការការពារ និងកសាងសន្តិភាពនៃមាតុភូមិ តស៊ូជាមួយប្រជាជនទាំងមូល ដើម្បីរំដោះជាតិ ឯកភាពប្រទេស ការពារមាតុភូមិយ៉ាងរឹងមាំ ធានាសន្តិសុខជាតិ ពង្រឹងកិច្ចការបរទេស កិច្ចសហប្រតិបត្តិការ ការធ្វើសមាហរណកម្មអន្តរជាតិ និងលើកកំពស់ឋានៈ និងកិត្យានុភាពអន្តរជាតិរបស់វៀតណាម។ សាមគ្គីភាពរបស់កម្លាំងទាំងបីមានតួនាទីយ៉ាងសំខាន់ក្នុងជោគវាសនានៃប្រទេសជាតិ។ លោក To Lam អគ្គលេខាបក្សបានមានប្រសាសន៍ថា៖ “ការកំណត់ទំនាក់ទំនងរវាងកងកម្លាំងទាំងនេះមានសារៈសំខាន់ណាស់។ បក្ស លោកប្រធានហូជីមិញ និងរដ្ឋតែងតែកំណត់ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនេះ។ ក្នុងជ័យជំនះលើការឈ្លានពាន និងការតស៊ូប្រយុទ្ធនានា យើងបានប្រើប្រាស់យុទ្ធសាស្ត្រ ទាំងការចរចា ទាំងការប្រយុទ្ធ លើសមរភូមិ និងកិច្ចការបរទេស។ សព្វថ្ងៃនេះ តួនាទីនេះត្រូវបានពង្រឹង និងអភិវឌ្ឍបន្ថែមទៀត”៕

បកប្រែដោយ Huyen Trang