លោក Pham Minh Chinh នាយករដ្ឋមន្ត្រីចូលរួមកិច្ចប្រជុំអនុវត្តសេចក្តីសម្រេចចិត្តស្តីពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ
កប.អនឡាញ - នាព្រឹកថ្ងៃទី ២ ខែសីហា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រកាន់ខ្ជាប់ និងអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម ចេញមុខគណៈកម្មាធិការដឹកនាំជាតិ និងផែនការសកម្មភាពអនុវត្តការសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។
នៅក្នុងកិច្ចប្រជុំ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា ជោគជ័យនៃការសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (IFC) នឹងនាំមកនូវផលប្រយោជន៍ជាយុទ្ធសាស្ត្រ និងទូលំទូលាយដល់វៀតណាម។ ជាពិសេស ទាក់ទងនឹងលំហូរមូលធន IFC ជួយវៀតណាមតភ្ជាប់ជាមួយទីផ្សារហិរញ្ញវត្ថុពិភពលោក ដោយហេតុនេះទាក់ទាញស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងលំហូរទុនវិនិយោគ ទន្ទឹមនឹងការបង្កើនប្រសិទ្ធភាព និងលើកកម្ពស់ធនធានក្នុងស្រុក។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ (រូបថត៖ baochinhphu.vn) |
ទាក់ទងនឹងសេវាកម្ម IFC ជួយអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសេវាកម្មហិរញ្ញវត្ថុ និងធនាគារទំនើប តាមស្តង់ដារអន្តរជាតិ។ ទាក់ទងនឹងទីផ្សារ IFC បានបង្កើតរបកគំហើញលើគុណភាពនៃទីផ្សារហិរញ្ញវត្ថុវៀតណាម ដោយជួយទីផ្សារឱ្យដំណើរការប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងស្របតាមស្តង់ដារអន្តរជាតិ។ ចំពោះកិត្យានុភាពជាតិ IFC បានលើកកំពស់តួនាទី កិត្យានុភាព និងឥទ្ធិពលរបស់វៀតណាមនៅលើឆាកអន្តរជាតិ ជួយវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់តម្លៃសេដ្ឋកិច្ចពិភពលោក។
លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ មិនមែនជាតំបន់ទីក្រុងពិសេស ឬជាចង្កោមនៃអគារហិរញ្ញវត្ថុនោះទេ ថែមទាំងជាការរចនាស្ថាប័នពិសេស ដោយមានកន្លែងសម្រាប់សាកល្បងគោលនយោបាយ និងទម្រង់ថ្មីៗ ហើយទន្ទឹមនឹងនោះ ក៏ជាវេទិកាចាប់ផ្តើមសម្រាប់សសរស្តម្ភនៃប្រព័ន្ធហិរញ្ញវត្ថុជាតិនាពេលអនាគត៕
បកប្រែដោយ Huyen Trang