យោងតាម Sky News វៀតណាមជាប្រទេសដ៏រស់រវើក និងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌។ ទិន្នន័យនាពេលថ្មីនេះពីការិយាល័យស្ថិតិអូស្ត្រាលី (ABS) បង្ហាញថាចំនួនអ្នកទេសចរអូស្ត្រាលីដែលមកទស្សនាប្រទេសវៀតណាមបានវ៉ាដាច់ចំនួនអ្នកទេសចរអូស្ត្រាលីដែលទៅទស្សនាគោលដៅទេសចរអន្តរជាតិផ្សេងៗ ដោយកើនឡើង ៥៤% នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩។

leftcenterrightdel
វៀតណាមកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយម (រូបថត៖ nhandan.vn)

លោកស្រី Nicole Newport នាយិកាផ្នែកលក់ប្រចាំតំបន់មហាសមុទ្រអូសេអាននៃ InsideAsia Tours បានឲ្យដឹងថា ប្រទេសវៀតណាមកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយម ហើយនិន្នាការនេះត្រូវបានគេរំពឹងថានឹងបន្តនាពេលអនាគត។ យោងតាមលោកស្រី ទីក្រុងប្រវត្តិសាស្ត្រ ទីផ្សារដ៏មមាញឹក ទេសភាពធម្មជាតិដ៏អស្ចារ្យនៅប្រទេសវៀតណាមនាំមកនូវអារម្មណ៍ថាអាចស្វែងយល់អំពីប្រទេសជាច្រើន៕

បកប្រែដោយ Thuy Anh