ក្នុងសម័យប្រជុំលើកទី ៤៧ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងប៉ារីស (ប្រទេសបារាំង) គណៈកម្មាធិការបេតិកភណ្ឌពិភពលោក (យូណេស្កូ) បានអនុម័តលើការកែសម្រួលព្រំប្រទល់នៃបេតិកភណ្ឌពិភពលោកឧទ្យានជាតិ Phong Nha - Ke Bang (ខេត្ត Quang Tri ប្រទេសវៀតណាម) រួមទាំងឧទ្យានជាតិ Hin Nam No (ខេត្ដ Khammouan ប្រទេសឡាវ) ដោយមានឈ្មោះថា ឧទ្យានជាតិ  Phong Nha - Ke Bang និងឧទ្យានជាតិ Hin Nam No។

leftcenterrightdel
ឧទ្យានជាតិ Phong Nha - Ke Bang (ខេត្ដ Quang Tri វៀតណាម)

ឧទ្យានជាតិ Phong Nha-Ke Bang និងឧទ្យានជាតិ Hin Nam No មានទេសភាពថ្មកំបោរ និងប្រព័ន្ធអេកូឡូស៊ីដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោក។

ថ្លែងក្នុងសម័យប្រជុំនេះ លោក Hoang Dao Cuong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម ឲ្យដឹងថា ការទទួលស្គាល់បេតិកភណ្ឌពិភពលោកសម្រាប់អន្ដរព្រំដែនដំបូងគេរវាងវៀតណាមនិងឡាវ បានបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាសាកល តាមរយៈការទទួលស្គាល់បេតិកភណ្ឌរួម រួមចំណែករក្សាសន្តិភាព សន្តិសុខ និងរឹតចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។

សាស្ត្រាចារ្យរង បណ្ឌិត Le Thi Thu Hien ប្រធាននាយកដ្ឋានបេតិកភណ្ឌវប្បធម៌ សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាបេតិកភណ្ឌវប្បធម៌ជាតិ ប្រធានក្រុមអ្នកជំនាញវៀតណាមចូលរួមគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ឲ្យដឹងថា នាពេលខាងមុខ វៀតណាម និងឡាវគួរតែបន្តជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រ និងចាត់វិធានការនានាដើម្បីទប់ទល់នឹងការប៉ះពាល់ដល់បេតិកភណ្ឌ និងវាយតម្លៃលទ្ធភាពទេសចរណ៍ឲ្យស្របតាមលទ្ធផលធនធានអេកូឡូស៊ីនៅក្នុងឧទ្យានជាតិ Phong Nha - Ke Bang និងឧទ្យានជាតិ Hin Nam No ។

ឧទ្យានជាតិ Phong Nha - Ke Bang មានព្រំប្រទល់ធម្មជាតិជាប់ជាមួយឧទ្យានជាតិ Hin Nam No នៃប្រទេសឡាវ។

បកប្រែដោយ Pham Diep