ពិព័រណ៍បានតាំងបង្ហាញអំពីរូបថតចំនួន ៥០ អំពីមនុស្ស វប្បធម៌ និងទេសភាពធម្មជាតិរបស់វៀតណាម ដោយអ្នកនិពន្ធវៀតណាម និងលោក Götz Peter Reichelt អ្នកនិពន្ធជនជាតិអាល្លឺម៉ង់ រៀបចំជាអក្សរ V-N ដែលជានិមិត្តរូបនៃឈ្មោះ “វៀតណាម”។

leftcenterrightdel
ការតាំងពិព័រណ៍ប្រព្រឹត្តទៅនៅសួនពិភពលោកនៅកណ្តាលទីក្រុង Berlin ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា (រូបថត៖ vnanet.vn)

ការរួមបញ្ចូលគ្នារវាងស្នាដៃនានាឆ្លុះបញ្ចាំងពីជីវិតបច្ចុប្បន្នរបស់អ្នកថតរូបវៀតណាម និងស្នាដៃនានាតាមរយៈកែវថតរបស់អ្នកថតរូបជនជាតិអាល្លឺម៉ង់អំពីជីវិត និងមនុស្សវៀតណាមក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ បានបង្កើតការតាំងពិព័រណ៍ដ៏ទាក់ទាញមួយ។ រូបថតនីមួយៗដែលត្រូវបានដាក់តាំងបង្ហាញគឺជារូបភាពជាក់ស្តែង និងរស់រវើកអំពីប្រទេសវៀតណាមដ៏ស្រស់ស្អាត ដែលសម្រេចបានសមិទ្ធិផលដ៏ធំធេង អភិវឌ្ឍន៍ សមាហរណកម្ម និងឈានចូលយុគសម័យថ្មី។

គណៈកម្មការរៀបចំសង្ឃឹមថា ពិព័រណ៍នេះនឹងរួមចំណែកពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈរវាងប្រទេសទាំងពីរ ហើយជាស្ពាន និងឱកាសដើម្បីជួយសហគមន៍អាណិកជនវៀតណាមនៅអាល្លឺម៉ង់ ជនជាតិអាល្លឺម៉ង់ និងអ្នកដែលស្រឡាញ់វៀតណាមយល់ដឹងកាន់តែច្បាស់អំពីប្រទេស និងមនុស្សវៀតណាម។

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានសម្រេចចិត្តប្រគល់រូបថតទាំងអស់ដែលត្រូវបានតាំងបង្ហាញក្នុងពិព័រណ៍នេះ ជូនស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ ដើម្បីបណ្ដុំរូបថតអាចបន្តត្រូវបានណែនាំដល់ប្រជាជនអាល្លឺម៉ង់បន្ថែមទៀតក្នុងព្រឹត្តិការណ៍ និងសកម្មភាពការទូតនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang