ផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារវៀតណាមនៅពិព័រណ៍សៀវភៅហុងកុង (ចិន)
កប.អនឡាញ - ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងហុងកុង និងម៉ាកាវ បានបង្ហាញពីគោលដៅទេសចរណ៍ និងមុខម្ហូបដ៏ទាក់ទាញអារម្មណ៍ជាច្រើននៃគ្រប់តំបន់របស់ប្រទេសវៀតណាម។
ពិព័រណ៍សៀវភៅហុងកុងលើកទី៣៥ ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង កំពុងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍ហុងកុង (ប្រទេសចិន)។
    |
 |
ទស្សនិកជនអន្តរជាតិស្វែងយល់អំពីវប្បធម៌វៀតណាមនៅឯពិព័រណ៍ (រូបថត៖ vnanet.vn) |
ក្រោមប្រធានបទ “វប្បធម៌ធ្វើម្ហូប និងជីវិតនាពេលអនាគត” ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងហុងកុង និងម៉ាកាវ បានបង្ហាញគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងមុខម្ហូបប្រចាំតំបន់ជាច្រើននៃប្រទេសវៀតណាម ដើម្បីជួយអ្នកអាន និងអ្នកទស្សនាស្វែងយល់អំពីទេសភាព និងម្ហូបអាហារវៀតណាម។ លោកស្រី Le Duc Hanh អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងហុងកុង និងម៉ាកាវ បានឲ្យដឹងថា ពិព័រណ៍សៀវភៅឆ្នាំនេះ គឺជាឱកាសដើម្បីផ្សព្វផ្សាយទេសចរណ៍វៀតណាម និងម្ហូបអាហារវៀតណាមនៅហុងកុង។
លោក Amir Lati អគ្គកុងស៊ុលអ៊ីស្រាអែលប្រចាំទីក្រុងហុងកុង និងម៉ាកាវ បានដែលអញ្ជើញទៅទស្សនាស្តង់ទំនិញវៀតណាម ហើយឲ្យដឹងថា វៀតណាម និងអ៊ីស្រាអែលមានទំនាក់ទំនងល្អលើវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យា កសិកម្ម…។ ខ្ញុំបានទៅវៀតណាមជាច្រើនលើកច្រើនសារ ហើយបានទទួលទានមុខម្ហូបជាច្រើនរួមទាំង នំបុ័ង ហ្វើ…។ ខ្ញុំពិតជាមានចំណូលចិត្តជាមួយម្ហូបរបស់វៀតណាមណាស់។ ម្ហូបអាហារវៀតណាមក៏ជាមុខម្ហូបពេញចិត្តរបស់ប្រជាជនអ៊ីស្រាអែលជាច្រើនផងដែរ។ កាហ្វេវៀតណាមក៏មានរសជាតិឆ្ងាញ់ ហើយត្រូវបានចូលចិត្តដោយប្រជាជនអ៊ីស្រាអែលផងដែរ។
ពិព័រណ៍សៀវភៅហុងកុងនៅឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងទទួលអ្នកទស្សនា ១ លាននាក់មកទស្សនាក្នុងរយៈពេល ៧ ថ្ងៃ។ ពិព័រណ៍នេះនឹងបញ្ចប់នៅថ្ងៃទី២២ ខែកក្កដា៕
បកប្រែដោយ Thuy Anh