នេះជាលើកដំបូងហើយដែលមហោស្រពវប្បធម៌វៀតណាមត្រូវបានរៀបចំឡើងនៅទីក្រុងមូស្គូ ដោយអាជ្ញាធរទីក្រុងមូស្គូ និងស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី។

លោកស្រី Natalya Sergunina អភិបាលរងក្រុងម៉ូស្គូ បានឲ្យដឹងថា មហោស្រពនេះត្រូវបានប្រារព្ធឡើងក្នុងឱកាសខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

leftcenterrightdel
ផ្ទាំងរូបភាពនៃព្រឹត្តិការណ៍ (រូបថត៖ vnanet.vn)

ក្នុងមហោស្រពនេះ ប្រជាជនទីក្រុង និងភ្ញៀវទេសចរនឹងរីករាយជាមួយការសម្ដែងល្ខោនអាយ៉ង ពិសារម្ហូបវៀតណាម និងចូលរួមក្នុងថ្នាក់បង្រៀនធ្វើម្ហូបប្រកបដោយភាពច្នៃប្រឌិត។

ទន្ទឹមនឹងនោះ មហោស្រពក៏នឹងមានកម្មវិធីសិល្បៈដែលសម្តែងដោយសិល្បករមកពីប្រទេសទាំងពីរ និងការសម្ដែងឧបករណ៍ភ្លេងប្រពៃណីវៀតណាម។ អ្នកចូលរួមកម្មវិធីក៏មានឱកាសស្វែងយល់អំពីគំនូរ Dong Ho របាំប្រជាប្រិយ និងសិល្បៈខ្មុកវៀតណាម។ល៕

បកប្រែដោយ Thuy Anh