ភាគីទាំងពីរបានឯកភាពថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Long An និងយោធភូមិភាគពិសេស ត្រូវបានរក្សា ពង្រីកស្មារតីសាមគ្គីភាព។ ជារៀងរាល់ឆ្នាំ ខេត្ត Long An និងយោធភូមិភាគពិសេស បញ្ជូនគណៈប្រតិភូទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី ផ្លាស់ប្តូរ និងសហការបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅរាជធានីភ្នំពេញ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Long An បានថ្លែងអំណរគុណចំពោះបញ្ជាការដ្ឋានយោធភូមិភាគពិសេស ដែលតែងតែយកចិត្តទុកដាក់ពូនជ្រំទំនាក់ទំនងជិតស្និទ្ធជាមួយខេត្ត Long An ហើយជឿជាក់ថា នាពេលខាងមុខទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរវាងភាគីទាំងពីរនឹងមានការអភិវឌ្ឍបន្ថែមទៀត។ ទន្ទឹមនឹងនោះ លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សង្ឃឹមថា យោធភូមិភាគពិសេសនឹងសហការយ៉ាងជិតស្និទ្ធជាមួយខេត្ត Long An ក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្គ្រាម និងទទួលបានលទ្ធផលល្អថែមទៀតនាពេលខាងមុខ។

ក្នុងឱកាសនេះ គណៈកម្មាធិការដឹកនាំលេខ ៥១៥ Long An បានជូនអំណោយអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិដល់យោធភូមិភាគពិសេស និងទៅទស្សនាផ្ទះប្រពៃណីអង្គភាពលេខ ៧៧០៨ នៅយោធភូមិភាគពិសេស៕

បកប្រែដោយ Thuy Anh