ទីក្រុងហូជីមិញបានកំណត់គោលដៅអភិវឌ្ឍភស្តុភារកម្មទៅជាវិស័យមួយដែលមានសក្តានុភាព និងដើរតួនាទីសំខាន់ៗក្នុងសេដ្ឋកិច្ចទីក្រុងនៅត្រឹមឆ្នាំ២០៣០ ដោយឈរលើមូលដ្ឋាននៃការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីគ្រប់ឱកាសដើម្បីចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ទន្ទឹមនិងនោះ ទីក្រុងហូជីមិញក៏ជំរុញការបង្កើតចេញជារូបរាងនូវបណ្តាខ្សែសង្វាក់ផ្គត់ផ្គង់បៃតង និងទំនើប បន្តិចម្តងៗចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ឆ្លើយតបបានតម្រូវការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ បង្កើតបណ្តាញតភ្ជាប់  ខិតខំប្រែក្លាយទីក្រុងហូជីមិញទៅជាមជ្ឈមណ្ឌលសេវាកម្មភស្តុភារកម្មលំដាប់ថ្នាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទីក្រុងហូជីមិញក៏បានដាក់ចេញចក្ខុវិស័យដល់ឆ្នាំ ២០៤៥ គឺអភិវឌ្ឍភស្តុភារកម្មទៅជាវិស័យសេដ្ឋកិច្ចស្រួចប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព គុណភាពខ្ពស់ និងមានតម្លៃបន្ថែមខ្ពស់របស់ទីក្រុងហូជីមិញ ដែលមានសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
រូបជាឧទាហរណ៍។ រូបថត៖ TTXVN

ទីក្រុងខិតខំប្រឹងប្រែងត្រឹមនៅឆ្នាំ ២០៤៥ ប៉ុណ្ណោះ អត្រាការរួមចំណែកនៃវិស័យសេវាកម្មភស្តុភារកម្មចូលក្នុង GRDP នឹងមានលើសពី ១២%  ល្បឿនកំណើនចំណូលពីសេវាកម្មភស្តុភារកម្មរបស់សហគ្រាសអាជីវកម្មទីក្រុងហូជីមិញគឺសម្រេចបានពី ១០% ទៅ ១២% ក្នុងមួយឆ្នាំ អត្រាជួលក្រៅនៃសេវាកម្មភស្តុភារលើសពី ៧០%។ អ្វីៗទាំងអស់នោះបានរួមចំណែកកាត់បន្ថយសមាមាត្រនៃការចំណាយលើភស្តុភារកម្មទូទាំងប្រទេស បើធៀបទៅនឹងផលិតផលក្នុងស្រុកសរុបប្រហែល ១០%-១២% តាមការធ្វើចំណាត់ថ្នាក់អាស្រ័យលើសន្ទស្សន៍ LPI លើពិភពលោកជាប់ចំណាត់ថ្នាក់ទី៣០ ឬខ្ពស់ជាងនេះ។

ដើម្បីសម្រេចបាននូវគោលដៅខាងលើ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានអនុម័តលើ“គម្រោងអភិវឌ្ឍន៍វិស័យភស្តុភារកម្មនៅទីក្រុងរហូតដល់ឆ្នាំ ២០២៥ និងការតម្រង់ទិសចក្ខុវិស័យដល់ឆ្នាំ ២០៣០” អនុវត្តផែនការ និងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មចំនួន ៨ រួមមាន៖ មជ្ឈមណ្ឌលភស្តុភារកម្ម Cat Lai (ក្រុង Thu Duc); មជ្ឈមណ្ឌលភស្តុភារកម្ម Linh Trung (ក្រុង Thu Duc); មជ្ឈមណ្ឌលភស្តុភារកម្ម Long Binh (ក្រុង Thu Duc); មជ្ឈមណ្ឌលភស្តុភារកម្ម Tan Kien (ស្រុក Binh Chanh); មជ្ឈមណ្ឌលភស្តុភារកម្ម Hiep Phuoc (ស្រុក Nha Be); មជ្ឈមណ្ឌលភស្តុភារកម្ម Cu Chi (ស្រុក Cu Chi); កំពង់ផែ Can-Trung ។

យោងតាមលោក Le Huynh Minh Tu អនុប្រធានមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្ម នៃទីក្រុងហូជីមិញ ទំហំនៃការនាំចេញសរុបរបស់សហគ្រាសទីក្រុងបានងើបឡើងវិញ សម្រេចបាន ៤៦.៩៧ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ កើនឡើង ១០.៦% បើធៀបនឹងឆ្នាំ ២០២៣ (រយៈពេលដូចគ្នាថយចុះ ៨.៦៤%)។ មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្ម នៃទីក្រុងហូជីមិញ បានសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធដើម្បីផ្តោតលើការផ្តល់យោបល់លើការពន្លឿនវឌ្ឍនភាពនៃការវិនិយោគអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មសមកាលកម្ម។ ទីក្រុងក៏មានការប្តេជ្ញាសាងសង់ និងបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មមួយនៅទីក្រុងហូជីមិញ ហើយនេះគឺជាសកម្មភាពជាក់ស្តែងដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូងបង្រួបបង្រួមជាតិ (៣០ មេសា ឆ្នាំ១៩៧៥ / ៣០ មេសា ២០២៥)។

តាមអ្នកជំនាញសេដ្ឋកិច្ច ការកសាងទីក្រុងហូជីមិញទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម ទាមទារឱ្យមានការអភិវឌ្ឍសេវាកម្ម ផលិតកម្មក្នុងកម្រិតតំបន់ ភ្ជាប់ជាមួយឧស្សាហកម្មផលិតកម្មសំខាន់ៗ ដែលមានតម្លៃបន្ថែមខ្ពស់ ចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ...

ដូច្នេះហើយ ទីក្រុងត្រូវចាត់វិធានការយ៉ាងខ្លាំងក្លាដើម្បីជំរុញកំណើនដ៏វិសេសវិសាល ជាពិសេសជំរុញផលិតកម្មឧស្សាហកម្ម ជំរុញពាណិជ្ជកម្មអន្តរជាតិ ទាក់ទាញការវិនិយោគ FDI អភិវឌ្ឍមជ្ឈមណ្ឌលតាំងពិពណ៌អន្តរជាតិ។ល។ ឈរលើមូលដ្ឋាននោះ ទីក្រុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មខ្នាតធំ ផ្សារភ្ជាប់នូវការគ្រប់គ្រង សេវាកម្មស្តង់ដារអន្តរជាតិ ជាមួយនឹងការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យភស្តុភារកម្មជាសេវាកម្មស្រួចសំខាន់ៗ រួមចំណែកយ៉ាងធំធេងដល់កំណើន លើកកំពស់ទីតាំងសេដ្ឋកិច្ចរបស់ទីក្រុង ចំពោះការរីកចម្រើនរបស់ប្រទេស និងតំបន់៕

បកប្រែដោយ Minh Trung