មជ្ឈមណ្ឌលសារព័ត៌មាននេះ ដឹកនាំដោយលោក Le Hai Binh សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីប្រចាំការក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម។ យោងតាមគណៈកម្មាធិការរៀបចំ បច្ចុប្បន្ននេះមានអ្នកសារព័ត៌មានអន្តរជាតិជិត ១៧០ នាក់ មកពីទីភ្នាក់ងារសារព័ត៌មាន និងកាសែតចំនួន ៣៩ នៃប្រទេសចំនួន១៧ ហើយអ្នកសារព័ត៌មានជាង ៦៣០ នាក់មកពីស្ថាប័នសារព័ត៌មានក្នុងប្រទេសជាង ៨០ បានចុះឈ្មោះចូលរួមផ្សាយព័ត៌មានអំពីទិវាខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួម។

leftcenterrightdel
ពិធីបើកមជ្ឈមណ្ឌលសារព័ត៌មាន

មជ្ឈមណ្ឌលសារព័ត៌មាន គឺជាកន្លែងដឹកនាំ និងណែនាំសកម្មភាពផ្ដល់ព័ត៌មានទាក់ទងនឹងពិធីបុណ្យសម្រាប់អ្នកសារព័ត៌មានទាំងក្នុង និងក្រៅប្រទេស ដោយផ្តល់ព័ត៌មានផ្លូវការអំពីសកម្មភាពនានា ផ្តល់សេវាកម្មជួយគាំទ្រដល់ប្រតិបត្តិការរបស់អ្នកសារព័ត៌មាន និងដោះស្រាយសំណើរបស់អ្នកសារព័ត៌មាន។

ក្នុងឱកាសនេះ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានសហការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងក្រុមហ៊ុនប្រៃសណីយ៍វៀតណាម ចេញផ្សាយតែមប្រៃសណីយ៍ស្តីពី“ការរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ / ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥)”។

*នាយប់ថ្ងៃទី ២៧ ខែមេសា គណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម បានសហការជាមួយគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បើកការតាំងពិព័រណ៍រូបថតក្រោមប្រធានបទ “ជ័យជំនះនៅនិទាឃរដូវឆ្នាំ១៩៧៥ ជាមួយនឹងយុគសម័យថ្មីនៃការអភិវឌ្ឍរបស់ប្រជាជាតិវៀតណាម” និងពិព័រណ៍ “មោទនភាពនៃខ្សែព្រំដែន” ក្នុងឱកាសខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ / ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥) និងខួបលើកទី១៣៥ នៃថ្ងៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៨៩០ / ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥)។

ពិព័រណ៍នេះប្រព្រឹត្តទៅនៅផ្លូវថ្មើរជើង Nguyen Hue ផ្លូវ Dong Khoi ពីថ្ងៃទី ២៧ ខែមេសា ដល់ថ្ងៃទី ៥ ខែឧសភា។ ពិព័រណ៍បានតាំងបង្ហាញរូបភាពជាង ២០០ អំពីការតស៊ូដើម្បីរំដោះជាតិរបស់កងទ័ពនិងប្រជាជនវៀតណាម មេរៀនអំពីស្នេហាជាតិ ប្រពៃណីវីរភាព សាមគ្គីភាព និងជំនឿទៅលើជ័យជំនះ។ ពិព័រណ៍ក៏បង្ហាញពីសមិទ្ធផលដ៏ធំធេង និងចំណុចភ្លឺជាច្រើនក្នុងកិច្ចការផ្លាស់ប្ដូរថ្មី ការអភិវឌ្ឍរបស់ប្រទេស និងទីក្រុងហូជីមិញនាពេលបច្ចុប្បន្ននេះ។ រូបថតទាំងឡាយដែលតាំងបង្ហាញនៅពិព័រណ៍ ក៏លើកតម្កើង និងបង្ហាញអំពីជីវភាពរស់នៅ សកម្មភាពពលកម្ម និងការហ្វឹកហ្វឺនរបស់កងទ័ព និងប្រជាជនវៀតណាម ដែលកំពុងការពារព្រំដែននៃមាតុភូមិ៕

បកប្រែដោយ Thuy Anh