នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការដឹកនាំបានពិភាក្សា និងផ្តល់យោបល់លើការរៀប​ចំ​សេចក្តីសម្រេចចិត្ដរបស់រដ្ឋសភាស្តីពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។ ក្នុងនោះ ប្រតិភូទាំងឡាយបានពិភាក្សាអំពីតួនាទីយុទ្ធសាស្ត្រមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់វៀតណាម បើធៀបនឹងមជ្ឈមណ្ឌលហិរញ្ញវត្ថុក្នុងតំបន់ ប្រព័ន្ធច្បាប់នៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ  ប្រព័ន្ធច្បាប់ លក្ខខណ្ឌ និងស្តង់ដារអន្តរជាតិនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ​ ក៏ដូចជារចនាសម្ព័ន្ធគ្រប់គ្រងមជ្ឈមណ្ឌលហិរញ្ញវត្ថុ ...

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងសម័យប្រជុំលើកទី១ នៃគណៈកម្មាធិការដឹកនាំស្ដីពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (រូបថត៖ vnanet.vn)

អង្គប្រជុំបានបញ្ជាក់ថា ការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិគឺជាបញ្ហាលំបាក និងថ្មីសម្រាប់វៀតណាម លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យគណៈកម្មាធិការដឹកនាំ ក្រសួង ស្ថាប័ន និងមូលដ្ឋានពាក់ព័ន្ធ អនុវត្តឱ្យបានដិតដល់នូវការសន្និដ្ឋានរបស់ការិយាល័យនយោបាយ និងការណែនាំរបស់លោក To Lam អគ្គលេខាបក្ស លើបញ្ហានេះ ហើយបន្តបំពេញឯកសារ និងគម្រោងនានា ព្រមទាំងបកស្រាយ​លើខ្លឹមសារមួយ​ចំនួន​ទៀត។

ក្នុងស្មារតីនោះ លោកនាយករដ្ឋមន្ត្រីវៀតណាម បានស្នើថា ការកសាងគំរូមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិត្រូវស្របទៅនឹងស្ថានភាពនិងលក្ខខណ្ឌអភិវឌ្ឍន៍របស់​វៀតណាម បង្កើតយន្តការ និងគោលនយោបាយដោយឯករាជ្យ មានលក្ខណៈពិសេស និងមានសមត្ថភាព​ប្រកួតប្រជែង  ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន ទាក់ទាញនិងប្រើប្រាស់ធនធានពីធុរកិច្ចនិងប្រជាជន  កសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុទំនើប និងបង្កើនឌីជីថលភាវូបនីយកម្ម ក៏ដូចជារៀបចំ និងគ្រប់គ្រងប្រកបដោយភាពឆ្លាតវៃដោយដំណោះស្រាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

បកប្រែដោយ Pham Diep