ការបើកពិធីបុណ្យ "Thai Festival 2025៖ ចង្វាក់នៃប្រពៃណី"
កប.អនឡាញ - នាថ្ងៃទី ២៨ ខែមិនា ពិធីបុណ្យ "Thai Festival 2025" ដែលរៀបចំដោយស្ថានទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅវៀតណាម បានប្រព្រឹត្តទៅជាផ្លូវការនៅតំបន់បេតិកភណ្ឌរាជវាំង Thang Long (ទីក្រុងហាណូយ)។
មានប្រសាសន៍ក្នុងកម្មវិធី លោកស្រី Urawadee Sriphihiromya ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម បានឲ្យដឹងថា ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យ (ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមិនា) ប្រជាជននៅទីក្រុងហាណូយ ក៏ដូចជាប្រជាជនមកពីគ្រប់ទិសទីចូលរួមក្នុងពិធីពោរពេញទៅដោយលក្ខណៈអត្តសញ្ញាណវប្បធម៌នៃប្រទេសថៃ និងអាចស្វែងយល់អំពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រទេសថៃ ពិធីបុណ្យ Songkran មុខម្ហូប និងការសម្តែងសិល្បៈទំនើប និងប្រពៃណី។
    |
 |
អ្នកចូលរួមព្រឹត្តិការណ៍មានឱកាសស្លៀកពាក់ស្លៀកសម្លៀកបំពាក់ថៃ |
លោក Le Hai Binh អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម និងថៃកំពុងអភិវឌ្ឍយ៉ាងល្អប្រពៃលើគ្រប់វិស័យ និងឆ្ពោះទៅខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ សកម្មភាពផ្លាស់ប្តូរវប្បធម៌ កីឡា ទេសចរណ៍ និងជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជនមានតួនាទីសំខាន់ដែលជាស្ពានដ៏រឹងមាំ រួមចំណែកលើកកម្ពស់ការយល់ដឹង និងការជឿទុកចិត្តរវាងប្រជាជននៃប្រទេសទាំងពីរ។
Thai Festival ឆ្នាំ២០២៥ មានស្តង់ម្ហូបអាហារជាង ៥០ ដែលបង្ហាញពីមុខម្ហូបពីសេសរបស់ថៃ រួមជាមួយនឹងផលិតផលថែរក្សាសុខភាព ផលិតផលសម្រស់។ល។ ក្នុងឱកាសនេះ ទស្សនិកជនក៏មានឱកាសរីករាយជាមួយរបាំប្រពៃណីមកពីតំបន់ជាច្រើននៃប្រទេសថៃ ចូលរួមការធ្វើនំដូងក្រអូប Khanom Krok ជួបជាមួយតួឯកកុន Ter Chantavit Dhanasevi ក្នុងរឿង "Love Destiny the Movie" និងរឿង "404 Run Run"។
ពិធីបុណ្យនេះមិនត្រឹមតែជាស្ពានវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពច្នៃប្រឌិតរបស់ប្រទេសថៃក្នុងលំហូរនៃការអភិវឌ្ឍពិភពលោក។ ព្រឹត្តិការណ៍នេះបាននាំមកនូវលំហវប្បធម៌ពិសេសមួយ ដែលតភ្ជាប់រវាងប្រពៃណីនិងភាពច្នៃប្រឌិត ដើម្បីរឹតបន្តឹងទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh