leftcenterrightdel
រូបសំណាកលោកប្រធានហូជីមិញនៅ St. Petersburg (សហព័ន្ធរុស្ស៊ី)

គណៈកម្មការទទួលបន្ទុកការដាក់ឈ្មោះទីតាំងសាធារណៈនៃទីក្រុង បានអនុម័តសេចក្តីសម្រេចនេះនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ យោងតាមក្រឹត្យនេះ ទីលានដែលមិនទាន់មានឈ្មោះនៅតាមមហាវិថី Prosveshcheniya ផ្ទះលេខ ១៥ ខ័ណ្ឌ Vyborg ចាប់ពីពេលនេះតទៅនឹងត្រូវបានដាក់ឈ្មោះថា ទីលានហូជីមិញ ដែលជាឈ្មោះអគ្គមគ្គុទេសក៍ដ៏ឆ្នើមនៃបដិវត្តន៍វៀតណាម ហើយក៏ជាឈ្មោះទីក្រុងដែលចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុង Saint Petersburg ផងដែរ។

ទីលាននេះមានទីតាំងស្ថិតនៅជាប់ផ្លូវហូជីមិញ ដែលត្រូវបានគេដាក់ឈ្មោះនេះតាំងពីឆ្នាំ១៩៧៨ មកម៉្លេះ។ ទីលាននេះក៏នៅជាប់នឹងរូបសំណាក់លោកប្រធានហូជីមិញ ដែលត្រូវបានសម្ពោធក្នុងឆ្នាំ២០២៣ ក្នុងឱកាសខួបលើកទី១០០ នៃទិវាលោកប្រធានហូជីមិញទៅដល់ប្រទេសរុស្ស៊ី។

ដូច្នេះហើយ នៅ Saint Petersburg ចាប់ពីពេលនេះតទៅ មានម្តុំមួយត្រូវបានដាក់ឈ្មោះលោកប្រធានហូជីមិញ រួមមានវិថីហូជីមិញ ទីលានហូជីមិញ និងរូបសំណាកហូជីមិញ៕

បកប្រែដោយ Duy Hoan