អូស្ត្រាលីនិងវៀតណាមសហការជម្រុញការផ្លាស់ប្ដូរថ្មីនូវបច្ចេកវិទ្យាយុទ្ធសាស្ត្រ
កប.អនឡាញ - នាថ្ងៃទី១០ ខែមីនា សាកលវិទ្យាល័យបច្ចេកវិទ្យាស៊ីដនី (UTS) បានឲ្យដឹងថា នឹងដឹកនាំការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាយុទ្ធសាស្ត្រអូស្ត្រាលី-វៀតណាម ដោយមានការគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម។
មជ្ឈមណ្ឌលថ្មីនេះនឹងដើរតួនាទីជាមជ្ឈមណ្ឌលស្រាវជ្រាវសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងសន្តិសុខតាមអ៊ីនធឺណិត រួមទាំងបច្ចេកវិទ្យា 5G និងបច្ចេកវិទ្យា 6G ដែលទើបលេចឡើង។
Nokia ជាក្រុមហ៊ុនត្រួសត្រាយក្នុងការផ្លាស់ប្ដូរថ្មីនូវបច្ចេកវិទ្យា B2B។ Nokia Digital Automation Cloud (DAC) នឹងជួយតភ្ជាប់មជ្ឈមណ្ឌលថ្មីទាំងមូល ដែលតាំងទីស្នាក់ការនៅវិទ្យាស្ថានបច្ចេកវិជ្ជាប្រៃសណីយ៍ និងទូរគមនាគមន៍ (PTIT) ក្នុងទីក្រុងហាណូយ ដែលជាសាកលវិទ្យាល័យឈានមុខគេលើវិស័យបច្ចេកវិទ្យាផ្សព្វផ្សាយព័ត៌មាន និងបរិវត្តកម្មឌីជីថល។
    |
 |
តំណាងសាកលវិទ្យាល័យ UTS ចុះហត្ថលេខាលើ MOU ជាមួយវិទ្យាស្ថានបច្ចេកវិជ្ជាប្រៃសណីយ៍ និងទូរគមនាគមន៍ នាខែសីហា ឆ្នាំ២០២៣ (រូបថត៖ vnanet.vn) |
លោក Brendan Dowling ឯកអគ្គរដ្ឋទូតអូស្ត្រាលីទទួលបន្ទុកសន្តិសុខតាមអ៊ីនធឺណិត និងបច្ចេកវិទ្យា នៃក្រសួងការបរទេសអូស្ត្រាលី បានឲ្យដឹងថា គំនិតផ្តួចផ្តើមនេះនឹងជួយជម្រុញកំណើនសេដ្ឋកិច្ច សន្តិសុខ និងការធ្វើសមាហរណកម្ម។ ដើម្បីស្របនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អូស្ត្រាលី មជ្ឈមណ្ឌលស្រាវជ្រាវថ្មីនេះផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ មជ្ឈមណ្ឌលនេះនឹងជម្រុញការធ្វើបរិវត្តកម្មឌីជីថល ការផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យា និងឧស្សាហកម្ម ព្រមទាំង ពង្រឹងស្ថិរភាពលើអ៊ីនធឺណិតអន្តរជាតិសម្រាប់តំបន់រួមរបស់ប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh