Hawa Expo ២០២៥ ប្រមូលផ្តុំនូវម៉ាកល្បីៗនៃគ្រឿងសង្ហារឹមឈើ និងគ្រឿងបន្លាស់ជួរមុខទូទាំងប្រទេស ដោយបង្ហាញយ៉ាងពេញលេញនូវប្រៀបខ្លាំងអំពីការរចនា និងបច្ចេកវិទ្យានៃវិស័យនាំចេញឈើរបស់វៀតណាម។
HawaExpo ២០២៥ មានទីតាំងធំទូលាយសម្រាប់បង្ហាញផលិតផលសិប្បកម្មល្អប្រណិតជាង ១០០ ដោយរួមបញ្ចូលគ្នានូវបេតិកភណ្ឌជាមួយនឹងនិន្នាការរចនាទំនើប។ នេះក៏ជាកន្លែងរៀបចំកម្មវិធី Design Talk និងពិធីសម្ភោធពានរង្វាន់ Hoa Mai Design Award ២០២៥ ដែលជាទីលានប្រកបដោយភាពច្នៃប្រឌិតសម្រាប់អ្នករចនាវ័យក្មេង ជំរុញការបង្កើតគំនិត រួមចំណែកពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃផលិតផល "ផលិតនៅវៀតណាម"។ ទន្ទឹមនឹងនោះ HawaExpo ក៏គាំទ្រអាជីវកម្មដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនអន្តរជាតិតាមរយៈវេទិកាអនឡាញ Hopefairs និងពង្រីកបណ្តាញលក់នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក; ទន្ទឹមនឹងនោះ ភ្ជាប់អាជីវកម្មជាមួយអង្គភាពដឹកជញ្ជូនឈានមុខគេរបស់ពិភពលោក។ តាមនោះ អាជីវកម្មមានគុណសម្បត្តិប្រកួតប្រជែងកាន់តែច្រើន បង្កើនប្រសិទ្ធភាពដំណើរការ និងពន្លឿនការណែនាំផលិតផលទៅកាន់ទីផ្សារអន្តរជាតិ៕
តាម vovworld.vn
Type the code from the image